Connect with us

ព័ត៌មានជាតិ

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ត្រូវដកតំណែង ករណីដើរលក់ក្របខណ្ឌនគរបាល

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ពីតំណែង ដោយសារមន្ត្រីរូបនេះបានដើរសន្យាលក់ក្របខណ្ឌនគរបាល។ ប៉ុន្តែសម្តេចក្រឡាហោមមិនបានបញ្ចេញឈ្មោះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលត្រូវបានដកតំណែងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និង​លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ​នៅទីស្ដីការក្រសួងសាធារណការ ​និងដឹកជញ្ជូន នៅថ្ងៃ១៨ សីហា សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ “មន្ដ្រីថ្នាក់អនុរដ្ឋលេខាធិការម្នាក់ ខ្ញុំស្នើទៅសម្ដេចតេជោដកចេញ ដោយសារដើរសន្យាគេតែម្ដង ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនអ៊ីចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ។ យើងកំពុងធ្វើកំណែទម្រង់នគរបាល ដើម្បីឈានទៅដល់មានគុណភាព ប្រសិទ្ធិភាព ដើម្បីបម្រើប្រជាពលរដ្ឋ”។

សម្ដេចក្រឡាហោម បានឱ្យដឹងទៀតថា៖ “មានអ្នកចង់ធ្វើ​ប៉ូលិស​ច្រើន​ណាស់ រួចនាំ​គ្នារត់ការ​ដើម្បី​ចូលធ្វើ​ប៉ូលិស ហើយផ្ដល់ថវិកាឲ្យគេជាមុន ១ ម៉ឺនដុល្លារ ឬ ៣ ម៉ឺនដុល្លារ រួចហើយសន្យាថា ឆ្នាំក្រោយ​នឹងបានចូលធ្វើ​ប៉ូលិស”។

សម្តេចក្រឡាហោម ស ខេង បានសម្តែងការហួសចិត្តចំពោះអ្នកជឿទុកចិត្តគេ ដើម្បីបានចូលធ្វើប៉ូលិស។ សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា ទោះបីជាសម្ដេចជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មាន​សិទ្ធិ​ចុះហត្ថលេខាផ្ដល់​ក្របខណ្ឌ ​ដោយ​គ្មានការប្រឡងនោះទេ។ សម្ដេចគ្រាន់តែមាន​សិទ្ធិអនុញ្ញាត​ឱ្យចូលប្រឡង ប៉ុន្ដែ​ប្រឡងជាប់ ឬមិនជាប់​ គឺលើខ្លួនឯង សម្ដេចគ្មានសិទ្ធជួយឡើយ។

សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល បើគ្មានតម្លាភាព គឺគ្មានន័យ ហើយបញ្ហាទាំងនេះសម្ដេចក៏បានយកចិត្តទុកដាក់បំផុត ដើម្បីពង្រឹងគុណភាព នៃការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល។ សម្តេចក្រឡាហោម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទាំងនេះ កុំឲ្យចាញ់បោកគេតទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម