Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយ​គម្រោង​ពី​ក្រោយ​ការ​អភិវឌ្ឍ​នៅ​សួនសត្វ​ភ្នំតាម៉ៅ

បានផុស

នៅ

នៅ​មុននេះ​បន្តិច អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា​ បាន​ចេញ​សារសំឡេង​ ក្រោយ​រលក​នៃ​ការ​រិះគន់​មិនទាន់ស្ងប់លើ​គម្រោង​​​​អភិវឌ្ឍ​នៅ​តំបន់​សួនសត្វ​ភ្នំតាម៉ៅ។

ក្នុង​សារសំឡេង​ជាង ៤ នាទី សេដ្ឋី​វ័យ​ក្មេង​រូប​នេះបានប្រាប់​ពីដើមទង​ និង​បាន​រំលឹកពី​គោលបំណងខ្លះៗមុន​ទទួល​បាន​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​សួនសត្វភ្នំ​តាម៉ៅ និង​ក្រោយ​មក​ត្រូវបាន​​ប្រមុខរាជរដ្ឋាភិបាលប្រកាស​លុបចោល​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា​ បាន​បញ្ជាក់​ថា ក្រុមហ៊ុនទទួលសិទ្ធិក្នុងការវិនិយោគគោលបំណង​ឲ្យ​បងប្អូនមិនទាន់មានលំនៅដ្ឋាន អាចទិញគម្រោងនេះបានត្រឹម ៣០ ដុល្លារ ទៅ ៦០ ដុល្លារក្នុងមួយខែ ដែលបញ្ចុះរហូត ៦១% ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេស អាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី ផ្ដល់ឱកាស​ឲ្យ​បងប្អូនទទួលបានផលចំណេញពីក្រុមហ៊ុន។

«កន្លង​មក​មានមតិមួយចំនួនតែងតែបំភ្លើសការពិតថាខ្ញុំមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើ​ឲ្យ​អ្នកនេះធ្វើឲ្យអ្នកនោះ ជាការលាបពណ៌ដ៏សាហាវ»។

អ្នក​ឧកញ៉ា​​អះអាងដោយ​គោរពលើកដៃសំពះដល់​ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសថា បន្ទាប់ពីរាជរដ្ឋាភិបាល​បាន​លុប​​ចោល​គម្រោង​​អភិវឌ្ឈន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាមនិងបញ្ជា​​ឲ្យ​ផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេល​ភ្លាមៗនោះដែរ។

បន្ថែមពីនេះ តាមការណែនាំរបស់មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្រុមហ៊ុនបានបញ្ជូន​​​គ្រឿងចក្រសរុប ១១៣ គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសំអាតនិងដាំដុះ។ នៅ​ថ្ងៃទី ១៦ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀតលើការ​ដាំដុះ ថែទាំ និងរៀបចំ​ឲ្យ​ទៅ​​ជា​ឧទ្យានជាតិ។

ក្រុមហ៊ុន​សូមទទួលខុសត្រូវតាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម