ព័ត៌មានជាតិ
ឧកញ៉ា ឡេង ណាវ៉ាត្រា ថាខ្លួនរងការបំផ្លើស លាបពណ៌ដ៏សាហាវ មិនអាចទទួលយកបាន
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ១៨ ខែសីហានេះ លើកឡើងថា កន្លងមកមានមតិមួយចំនួនតែងតែបំផ្លើសការពិត ថាលោកមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើឱ្យអ្នកនេះធ្វើឱ្យអ្នកនោះ ជាការលាបពណ៌ ដ៏សាហាវ ដែលលោកពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ ដែលជាការចោទប្រកាន់ ដ៏អាក្រក់បំផុត។

លោក បញ្ជាក់បន្តថា៖ “វាអយុត្តិធម៌ខ្លាំងណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូលតែងតែប្រឹងប្រែងជួយសង្គមលះបង់គ្រប់បែបយ៉ាង ហើយទទួលបានមកវិញនូវការប្រមាថ និងការចោទប្រកាន់ដ៏អាក្រក់ នេះជាការឈឺចាប់បំផុត ទោះបីរឿងនេះមិនមែនជាការពិត មិនទាន់ឈានទៅដល់ការអនុវត្តច្បាប់ណាមួយក៏ដោយ ប៉ុន្ដែវាជាការលាបពណ៌ដ៏អាក្រក់ ជាការបំផ្លាញដល់កិត្តិយសខ្ញុំ ក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ខ្ញុំ”។

ខ្ញុំសូមបដិសេដ ៣ ចំណុច និងមិនបន្តឱ្យបងប្អូនមួយចំនួនតូចចោទប្រកាន់ទៀតឡើយ៖
១. ចោទខ្ញុំថាកាប់ឈើលក់ ប្រសិនបើស៊ើបអង្កេត សិក្សាឃើញថា ខ្ញុំបានលក់ឈើ ១ មីល្លីម៉ែត្រ ខ្ញុំសុខចិត្តដើរចូលគុក
២. ការចោទប្រកាន់ថា លាងលុយខ្វក់ វាជាការចោទប្រកាន់ស្មើនឹងបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់
៣. មានអ្នកនៅពីក្រោយ
ចាប់ពីពេលនេះតទៅ បងប្អូនដែលចោទប្រកាន់ ដោយគ្មានមូលហេតុ ដោយគ្មានភស្តុតាង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធ្ងន់ធ្ងរ នោះក្រុមហ៊ុនមិនអាចនៅស្ងៀមឡើយ។ អ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវជោគវាសនាបុគ្គលិករាប់ពាន់អ្នក។
លោកបានបំភ្លឺលើកយកសាច់រឿង និងគោលបំណងខ្លះៗមុនពេល ប្រមុខរាជរដ្ឋាភិបាលបានលុប ថា ក្រុមហ៊ុនទទួលសិទ្ធិក្នុងការវិនិយោគគោលបំណង គឺឱ្យប្រជាពលរដ្ឋមិនទាន់មានលំនៅដ្ឋាន អាចទិញគម្រោងនេះបានត្រឹម ៣០ ដុល្លារ ទៅ ៦០ ដុល្លារក្នុងមួយខែ ដែលបញ្ចុះរហូត ៦១% ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសអាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើត សួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី ផ្ដល់ឱកាសអោយបងប្អូនទទួលបានផលចំណេញពីក្រុមហ៊ុន។ ហេតុផលទាំងនេះ ទើបស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលសម្រេចចិត្តឱ្យអភិវឌ្ឍ ដោយគិតផលប្រយោជន៍ជាតិ។
លោកបានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឈន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាឱ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ តាមការណែនាំរបស់មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប ១១៣ គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសម្អាត និងដាំដុះ។ ថ្ងៃទី១៦ នេះ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាល ថ្មីបន្ថែមទៀត ដាំដុះ ថែទាំ និងរៀបចំឱ្យទៅជា ឧទ្យានជាតិ ក្រុមហ៊ុនសូមទទួលខុសត្រូវតាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ