Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ ៦ រូប នឹងត្រូវផ្លាស់ប្តូរ និង ៣ រូបទៀត ត្រូវតែងតាំងថ្មី នៅថ្ងៃទី ១៩ សីហានេះ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៦រូប នឹងត្រូវផ្លាស់ប្តូរ និង៣រូបទៀតត្រូវបានតែងតាំងថ្មី ដែលពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមន្ត្រីរាជការទាំង០៦រូប ដែលនឹងត្រូវផ្ទេរភារកិច្ចនេះ ទី១-លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ។  ទី២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ។ ទី៣-លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់​លេខ៣​ ពីអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ។ ទី៤-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ។ ទី៥-លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ។ ទី៦-លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មក ។

ចំពោះមន្ត្រីដែលនឹងត្រូវតែងតាំងមានចំនួន ០៣រូប ទី១-លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្ដិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ សែន សុខ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។ ទី២-លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌកំបូល មកជាអភិបាលនៃគណៈអភិបាលខណ្ឌចំការមន ។ ទី៣-លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ ព្រែកព្នៅ មកជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២៣ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម