ព័ត៌មានជាតិ
ឧកញ៉ា តែ តាំងប៉ ប្រាប់ពលរដ្ឋខេត្តស្វាយរៀងលើកស្ទួយផលិតផលក្នុងស្រុកកាត់បន្ថយការនាំចូល
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានប្រាប់ពលរដ្ឋត្រូវកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីក្រៅប្រទេស ហើយត្រឡប់មកគាំទ្រនិងជំរុញសិប្បកម្មក្នុងស្រុកវិញ ដើម្បីឲ្យសហគ្រាសក្នុងស្រុកមានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកឧកញ៉ា តែ តាំងប៉ ថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នាសាលប្រជុំសណ្ឋាគារទន្លេវៃគោ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
លោកឧកញ៉ា បានបញ្ជាក់ថា គោលបំណងនៅក្នុងសិក្ខាសាលានេះ គឺដើម្បីឲ្យសហគ្រាសធុនតូចមធ្យម ជាពិសេសផ្នែកកម្មន្តសាលអ្នកផលិតឲ្យបានយល់ដឹងអំពីនីតិវិធីរដ្ឋាភិបាលដោយមានមន្ត្រីពន្ធដារ គយនិងសវនកម្មចូលរួមធ្វើបទបង្ហាញឲ្យបានយល់ដឹងពាក់ព័ន្ធទៅនឹងពន្ធដារ និងសវនកម្មគយ ជាដើម។
លោកឧកញ៉ា បានបន្តថា «ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ខ្ញុំស្នើដល់រដ្ឋបាលខេត្តរាជធានីទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀងសូមឲ្យបង្កើតតំបន់ឧស្សាហកម្មមួយ ឲ្យអ្នកផលិតបានចូលទៅក្នុងតំបន់ និងងាយស្រួលក្នុងការប្រមូលផ្ដុំ ដើម្បីឲ្យរាជរដ្ឋាភិបាលលើកទឹកចិត្តគោលនយោបាយឆ្នាំ ២០១៥, ២០២៥ ក្នុងការកែច្នៃផលិតផលកសិកម្មឲ្យក្លាយទៅជាផលិតផលចំណីអាហារដើម្បីឱ្យអ្នក ផលិតក្នុងស្រុកមានប្រាក់ចំណេញបន្ថែម បើយើងមិនធ្វើអញ្ចឹងទេ យើងគិតតែនាំចូលពីក្រៅ អត់មានអ្វីជួយដល់សហគ្រាសធុនតូចនិងមធ្យមនោះទេ។ដូច្នេះសូមស្នើដល់អភិបាលខេត្តស្វាយរៀងដើម្បីរកដីមួយកន្លែង ដើម្បីបង្កើតឲ្យមានសិប្បកម្មក្នុងស្រុក ដែលវាអាចជួយដល់អ្នកផលិតបានច្រើន»។

បេសកម្មនេះ បានធ្វើទៅលើខេត្តចំនួន ២២ហើយ នឹងបន្តធ្វើឱ្យគ្រប់ ២៥ រាជធានីខេត្ត ដើម្បីជួយឲ្យសហគ្រាសធុនតូចនិងមធ្យមទាំងអស់ទទួលបានថវិកាសម្រាប់អភិវឌ្ឍសហគ្រាសរបស់ខ្លួន។
លោកឧកញ៉ា តែ តាំងប៉ ក៏បានស្នើដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានអាជីវកម្មក្នុងដៃ ត្រូវប្រើកម្ចីប្រាក់ពីធនាគារប្រើប្រាស់ឲ្យចំគោលដៅ មានសមិទ្ធផល និងប្រាក់ចំណេញមកវិញ ទើបគ្មានហានិភ័យទៅថ្ងៃក្រោយ។
ពាក់ព័ន្ធនឹងសកម្មភាពនេះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់លោកឧកញ៉ាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានា រៀបចំកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីជាប្រយោជន៍ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងខេត្តស្វាយរៀងទាំងមូល។

លោកបានបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀងមានសហគ្រាសធុនតូច និងមធ្យមជាច្រើនដែលកំពុងត្រូវការចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ធនធានហិរញ្ញវត្ថ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើន។
លោកអភិបាលរងខេត្តស្វាយរៀង សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសធុនតូចនិងមធ្យមដែលមានវត្តមានក្នុងអង្គសិក្ខាសាលានេះ នឹងទទួលបានចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ