ព័ត៌មានជាតិ
អង្គការ និងក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនចាប់ផ្ដើមសិក្សាផ្ដល់ធានារ៉ាប់រងឱ្យកសិករផ្អែកលើ សន្ទស្សន៍អាកាសធាតុ
អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជនមួយចំនួន មានដូចជា អង្គការទស្សនពិភពលោក មូលនិធិស៊ីនជេនតា សម្រាប់និរន្តភាព កសិកម្ម ក្រុមហ៊ុនធានារ៉ាប់រងហ្វតេ និងគម្រោងខាស់ (CAST) នៅថ្ងៃទី ១៨ ខែសីហា បានរៀបចំសិក្ខាសាលាមួយជួបជុំពិគ្រោះយោបល់ លើសេវាកម្មធានារ៉ាប់រងផ្នែកវារីវប្បកម្មទឹកសាបនៅកម្ពុជា។

ជាសិក្ខាសាលាពិគ្រោះយោបល់លើសេវាកម្មធានារ៉ាប់រងផ្នែកវារីវប្បកម្មទឹកសាបនៅកម្ពុជាដើម្បីឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធដូចជា តំណាងកសិករ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់កសិករចិញ្ចឹមត្រី ទទួលរងគ្រោះខាតបង់ទិន្នផលត្រី និងខាតចំណូល ដោយបម្រែបម្រួលអាកាសធាតុ ដូចជាកំដៅឡើងក្តៅ កំពស់ទឹកខ្ពស់ជាដើម។
លោក អាដុលផូ រ៉ូស ប្រធានបច្ចេកទេសនៃគម្រោង ខាស់នៃអង្គការទស្សនៈពិភពលោកមានប្រសាសន៍ថា ការធានារ៉ាប់រងវារីវប្បកម្មនៅកម្ពុជាផ្សាភ្ជាប់និងសេវាឥណទាន ឬធាតុមួយសំខាន់ក្នុងការកាត់បន្ថយហានិភ័យកសិករដែលចាប់អាជីពវារីវប្បកម្មនេះ ហើយនិងកាត់បន្ថយការខាតបង់របស់គាត់ ដែលមានស្ថាប័ន គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងចូលរួមចំណែកដោះស្រាយបន្ទុកខាតបង់នេះ។

វារីវប្បកម្មនៅកម្ពុជាដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលំអរជីវភាពប្រចាំថ្ងៃរបស់សហគមន៍នៅជនបទ។ ត្រីគឺជាប្រភពដ៏សំខាន់សម្រាប់មនុស្ស ជាមួយនឹងតម្រូវការ ៤១គីឡូក្រាមសម្រាប់មនុស្សម្នាក់តំណាងអោយ ៧០% នៃការប្រើប្រាស់ប្រចាំឆ្នាំ (FAO, 2019)។
ដើម្បីឱ្យសម្រេចទិសដៅក្នុងការផ្គត់ផ្គង់ក្នុងប្រទេស រដ្ឋបាលជលផលបានចេញផែនការយុទ្ធសាស្រ្តជលផលដោយនៅក្នុងយុទ្ធសាស្រ្តនេះបានផ្តល់អនុសាសន៍ថា ទិន្នផលវារីវប្បកម្មនឹងកើនឡើង ២០% ប្រចាំឆ្នាំ ចាប់ពី ១៨៥.០០០តោន ទៅ ២៤០.០០០។ ទោះជាយ៉ាងណា ការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជាស្ថិតនៅក្នុងជំហានដំបូងបើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់។

លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង FORTE មានប្រសាសន៍ដែរថា ក្រុមហ៊ុន របស់លោក បានធ្វើការធានារ៉ាប់ផ្នែកវិស័យកសិកម្មជាយូរមកហើយ ហើយរយៈពេល ៧ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនលោកចាប់ផ្ដើមធានារ៉ាប់រងទៅលើដំណាំកៅស៊ូ ដំណាំ ពោត សណ្ដែក ដំឡូងមី។
លោកថា រយៈពេល ៧ ឆ្នាំចុងក្រោយនេះ យើងបានផ្ដោតយកចិត្តទុកដាក់ទៅលើការធានារ៉ាប់រងទៅលើដំណាំស្រូវ ផ្អែកទៅលើសន្ទុះអាកាសធាតុ បម្រែប្រួលអាកាសធាតុ។
លោកមានប្រសាសន៍ថា ពេលមានភ្លៀងច្រើនពេក ភ្លៀងខុសពេលវេលាដែលត្រូវភ្លៀងដូច្នេះកសិករមិនបានត្រៀមរៀបចំការចិញ្ចឹមរបស់គាត់ក៏ទៅតាមពេលវេលាការប្រែប្រួលអាកាសធាតុទេ គឺគាត់ធ្វើទៅតាមអ្វីដែលជាលំអានធម្មតា ហើយឥឡូវនេះ ដោយសារការប្រែប្រួលអាកាសធាតុ ដោយសារកម្ដៅភពផែនដីធ្វើឱ្យអាកាសធាតុមិនប្រក្រតី កសិករ ប្រសិនបើគាត់ដាំដុះ ឬក៏ចិញ្ចឹមត្រី ពេលវេលាហ្នឹង គឺវាខុសធ្វើឱ្យការដាំដុះ ឬការចិញ្ចឹមត្រីរបស់គាត់ វាខូចខាត។
លោក យក់ ចំរើនឬទ្ធលើកឡើថា វារីវប្បកម្ម វិស័យកសិកម្មលើហានិភ័យខ្ពស់ជាងវិស័យដ៏ទៃ ដោយសារ ផ្អែកទៅលើអាកាសធាតុ តម្លៃកសិផល និងបច្ចេកវិទ្យា ហានិភ័យនេះ គឺកសិករខ្មែរតែម្ដងយកទម្លាប់បរមបុរាណមកប្រើដោយសារ ធ្វើឱ្យទិន្នផលរបស់យើងទាបផងអីផងទៅ ជាហានិភ័យដែលកសិករជួបប្រទះ៕
អត្ថបទ៖ ឌឿន ចាន់ថារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ