ព័ត៌មានជាតិ
CMAC និងJICA ពិភាក្សាគម្រោងសាងសង់ សារមន្ទីរមីន នៅខេត្តសៀមរាប
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិកាអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាលើគម្រោងស្តីពី ការស្រាវជ្រាវត្រៀមរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសារមន្ទីរសន្តិភាពសកម្មភាពមីន ស្ថិតនៅខេត្តសៀមរាប។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅ ថ្ងៃទី១៩ ខែសីហានេះ នៅទីស្នាក់ការ CMAC រវាងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោកស្រី KOMUKAI ERI ប្រធានក្រុមរៀបចំការស្រាវជ្រាវបឋមពីភ្នាក់ងារសហប្រតិបត្តិកាអន្តរជាតិនៃប្រទេសជប៉ុន។

លោក ហេង រតនា បានមានប្រសាសន៍ថា គោលបំណងនៃគម្រោង គឺដើម្បីកែលម្អបរិយាកាសអប់រំ បណ្តុះបណ្តាលសម្រាប់មន្រ្តីបុគ្គលិកដែលពាក់ព័ន្ធនឹងសកម្មភាពមីន ដោយមិនត្រឹមតែនៅក្នុងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្ថាប័នពាក់ព័ន្ធផ្សេងទៀតទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសដែលរងផលប៉ះពាល់ដោយសារមីនផ្សេងទៀតផងដែរ។

លោកអគ្គនាយក CMAC បានបន្តថា បន្ថែមពីនេះគម្រោងក៏នឹងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាក់ទងនឹងគ្រាប់មីន និងការកសាងសន្តិភាព និងដើម្បីរក្សាជំនាញ និងបទពិសោធន៍ដែល CMAC បានរក្សាទុករហូតមកដល់បច្ចុប្បន្ន ដោយការសាងសង់ និងកែលម្អតួនាទីមុខងារដែលមានស្រាប់របស់វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស្ថិតនៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរសន្តិភាពសកម្មភាពមីន ស្ថិតនៅខេត្តសៀមរាប ដើម្បីរួមចំណែកដល់ការសម្រេចឱ្យបាននូវពិភពលោកដែលគ្មានគ្រាប់មីន និងសង្គមដែលមាននិរន្តរភាព ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែសីហានេះ JICA បានចាត់បញ្ជូនក្រុមស្រាវជ្រាវត្រៀមសម្រាប់ការបកស្រាយ សេចក្តីព្រាងរបាយការណ៍ត្រៀមរៀបចំសម្រាប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តអគារបណ្តុះបណ្តាល នៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងសារមន្ទីរសន្តិភាពសកម្មភាពមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ បន្ទាប់ពីចំណាយពេលធ្វើការជាមួយភាគីពាក់ព័ន្ធ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយចំពោះសេចក្តីព្រាងរបាយការណ៍ដោយក្រុមការងារ ហើយ JICA នឹងបញ្ចប់របាយការណ៍រៀបចំការស្រាវជ្រាវដោយផ្អែកលើធាតុចូលដែលបានព្រមព្រៀង។ គម្រោងនេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅពេលខាងមុខ បន្ទាប់ពីយល់ព្រមអនុញ្ញាតពីរាជរដ្ឋាភិបាលជប៉ុន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?