ព័ត៌មានជាតិ
ប្រធានសមាគមស្វាយចន្ទីបញ្ជាក់មូលហេតុនាំឱ្យកសិករកាប់ស្វាយចន្ទីដាំដំណាំផ្សេង
នៅក្នុងឆ្នាំ២០២១ ផ្ទៃដីដំណាំ ស្វាយចន្ទីមានចំនួន ៨០ម៉ឺនហិកតា ដែលមាននៅក្នុងខេត្តចំនួន ២៣។ ប៉ុន្តែនៅក្នុងឆ្នាំ ២០២២នេះ ផ្ទៃដីដាំស្វាយចន្ទីនៅសល់តែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ដោយសារកសិករជាច្រើន បានបោះបង់របរដាំដំណាំនេះ ព្រោះខ្វះទីផ្សារ បញ្ហាអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។ នេះបើតាមរបាយការណ៍ទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា បញ្ហាអាកាសធាតុ ជាកត្តាចម្បងដែលធ្វើឱ្យប្រជាកសិករកាប់ស្វាយចន្ទីចោល។ លោកថា ចន្ទីជាដំណាំ ដែលត្រូវការភាពស្ងួត។ ប៉ុន្តែប៉ុន្មានខែមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យផ្កា ផ្លែចន្ទីខូច មិនទទួលបានផលល្អ។
ចំណែកការបោះបង់ចោលមុខរបរនេះ របស់កសិករមួយផ្នែកបណ្តាលមកពីការធ្លាក់ចុះទីផ្សារ និងតម្លៃថ្នាំ ជី ឡើងថ្លៃ ដែលធ្វើឱ្យពួកគាត់ខាតបង់បង្ខំចិត្តកាប់ដើមស្វាយចន្ទីចោលជំនួសមកវិញដោយដាំដំឡូងមី។
លោក ស៊ីឡុត ទទួលស្គាល់ថា តម្លៃស្វាយចន្ទីពិតជាមិនស្ថិតស្ថេរមែន ព្រោះកសិករភាគច្រើនលក់ទាំងសើម ធ្វើឱ្យស្វាយចន្ទីអត់មានគុណភាព ជាហេតុនាំឱ្យតម្លៃធ្លាក់ចុះ ។ ចំពោះការសម្រេចចិត្តបង្ខំលក់ទាំងសើមនេះ ដោយសារតែកសិករខ្វះខាតឃ្លាំង រក្សាទុក រួមផ្សំជាមួយបញ្ហាហិរញ្ញវត្ថុ ជាដើម។

ប្រធានសមាគមស្វាយចន្ទី លោក អួន ស៊ីឡុត សំណូមពរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ជួយដល់ប្រជាកសិករដាំចន្ទី និងបច្ចេកទេសដាំដុះ ស្វែងរកទីផ្សារ រៀបចំឱ្យមានរោងចក្រ កែច្នៃ និងកម្ចីផ្សេងៗដល់ប្រជាកសិករ ដើម្បីជាទំនុកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់កសិករ ក្នុងការដាំដុះចន្ទី បន្តទៀត។
លោក អួន ស៊ីឡុត មើលឃើញថា ប្រសិនបើពុំមានកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធទេ កសិករ នឹងបន្តបោះបង់ការដាំដំណាំស្វាយចន្ទីនេះបន្ថែមទៀត ដោយត្រឡប់ទៅដាំដំណាំផ្សេង។
បើតាមប្រធានសមាគមស្វាយចន្ទី បច្ចុប្បន្នស្វាយចន្ទីមានតម្លៃ ៥៥០០រៀល ទៅ ៧៣០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់គ្រាប់ស្ងួត។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២១ តម្លៃគ្រាប់ស្វាយចន្ទីស្ងួត ត្រូវបានលក់ចេញក្នុងតម្លៃ ១៣០០ ដុល្លារទៅ ១៦០០ដុល្លារ ក្នុងមួយតោន៕
អត្ថបទ៖ នាង រតនៈ


-
KPT+៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់