Connect with us

ព័ត៌មានជាតិ

ធនាគារ វី​ង សម្ពោធ​សាខា​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

ធនាគារ វី​ង បើក​សាខា​ថ្មី​បំផុត​របស់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ខណៈពេលដែល​ខេត្ត​មួយ​នេះ​កំពុង​ប្រែ​ក្លាយខ្លួន​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។​

ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក បាន​សម្ពោធ​សាខា​ខេត្ត​ព្រះសីហនុ​ជា​ផ្លូវការ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ វី​ង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក៏ដូចជា​ឥស្សរជន​កិត្តិយស​ជាច្រើនរូប​ទៀត​។​

ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​៖ “​យើងខ្ញុំ​ជឿជាក់ថា វត្តមាន សាខា ធនាគារ វី​ង នៅ​ទីក្រុង​ព្រះសីហនុ នឹង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ឲ្យ​កាន់តែ​រីកចំរើន​ថែម​មួយកំរិត​ទៀត​។ លើសពីនេះ​ទៀត តាមរយៈ​សេវាកម្ម​របស់ ធនាគារ វី​ង នឹង​ជួយ​សម្រួល​ដល់​ដំណើរការ​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ និង ក្រុមហ៊ុន​អាជីវកម្ម សាជីវកម្ម​នានា​ឲ្យ​ពួកគេ​អាច​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​កាន់តែ​លឿន​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈពេល​១៤ ឆ្នាំ នៃ​ការផ្ដល់​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា ធនាគារ វី​ង បានប្រែក្លាយ​ខ្លួន​ពី​ការចាប់ផ្តើម​ដ៏​សាមញ្ញ​មួយ​រហូត​បានធ្វើ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ទាំង​តាមរយៈ​សេវាកម្ម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​ឌីជីថល​។​

ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា “​តាងនាម​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​និង​វាយតម្លៃ​ខ្ពស់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក ជាពិសេស​ការប្តេជ្ញា​គាំទ្រ​របស់​ភាគ​ទុ​និក​ក្នុងការ​ព​ង្រើ​ក​បណ្តាញ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើបៗ និង​ផលិតផល​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ឲ្យ​កាន់តែ​សម្បូរបែប ស្របតាម​ន​វា​នុ​វត្ដ​ថ្មីៗ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន​បច្ចុប្បន្ន ក៏ដូចជា​នាពេល​អនាគត និង​បន្ដ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​បន្ថែមទៀត។​”

ទោះបីជា​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​នានា​ជាច្រើន ក៏ដូចជា​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ជាស​កល​នាពេល​ថ្មីៗ​នេះ​ក៏ដោយ ធនាគារ វី​ង តែងតែ​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការផ្តល់​សេវាកម្ម​ប្រកប​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់ខ្លួន​។ បន្ទាប់ពី​ការប្រកាស​អាជ្ញាប័ណ្ណ​ធនា​គារ​ពាណិជ្ជ​កាលពី​ខែ មេសា​ឆ្នាំ​មុននេះ ធនាគារ វី​ង បាន​បើក​ដំណើរការ​សាខា​ថ្មី​ចំនួន​ពីរ​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​សាខា​វិមានឯករាជ្យ និង​សាខា​សែន​សុខ កាលពី​ខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ​។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ វី​ង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​មានប្រសាសន៍ថា “​តាមរយៈ​ការបើក​នូវ ធនាគារ វី​ង សាខា​ខេត្ត​ព្រះសីហនុ​នេះ ខ្ញុំ​មាន​មោទនភាព​ហើយ​អាច​និយាយបានថា ធនាគារ វី​ង កំពុង​ពង្រឹង​ការ​អនុវត្ដ​តាម​បាវចនា​របស់ខ្លួន​ដែលជា “​ធនាគារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​”​។ ធនាគារ វី​ង តែងតែ​ខិតខំ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​អក្ខរកម្ម​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​។ ខ្ញុំ​ជឿជាក់ថា យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បោះជំហាន​ទៅមុខ​បន្ថែមទៀត​ដើម្បី​គាំទ្រ​សហគមន៍​របស់​យើង​។​”

លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ វី​ង បាន​មានប្រសាសន៍ថា​៖ “​ចក្ខុវិស័យ​របស់​យើង​គឺ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​តាមរយៈ​ការផ្ដល់​ភាព​នូវ​ងាយស្រួល​ក្នុងការ​ទទួល សេវា និង​ផលិតផល​ហិរញ្ញវត្ថុ​នានា​។ តាមរយៈ​ការបើក​សាខា​នេះ យើង​សង្ឃឹមថានឹង​រួមចំណែក​កាន់តែច្រើន​ថែមទៀត​ក្នុងការ​អភិវឌ្ឍ​សហគមន៍​យើង​។ ប្រជាជន​នៅ​ខេត្ត​ព្រះសីហនុ ឥឡូវនេះ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ទាំង​សម្រាប់​តម្រូវការ​គ្រួសារ និង​ប្រតិបត្តិការ​អាជីវកម្ម​។​”

ការបើក​ដំណើរការ​សាខា​ខេត្ត​ព្រះសីហនុ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ខណៈដែល​ធនាគារ វី​ង ក៏​កំពុងតែ​អបអរសាទរ​ដល់​ខួប​លើក​ទី ១៤ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​ផងដែរ​។

​ជាងនេះទៅទៀត ធនាគារ វី​ង ក៏បាន​ដាក់​ឲ្យ​ដំណើរការ Wing Bank Digital Mastercard World ដែលជា​ប័ណ្ណ​ឥណ​ពន្ធ​ផលិត​ពី​លោហៈ​សុទ្ធ និង​គ្មាន​លេខ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។ ម្ចាស់​ប័ណ្ណ​នឹងមាន​សិទ្ធិ​ទទួលបាន​បទពិសោធន៍​ប្រើប្រាស់​កាត​ពិសេស ជាមួយ​ការផ្តល់ជូន​ពិសេសៗ​នៅ​ជុំវិញ​ពិភពលោក​ជាច្រើន​ទាំងពី​ធនាគារ វី​ង និង MasterCard​។ មានតែ​អតិថិជន​ពិសេសៗ​មួយចំនួន​ប៉ុណ្ណោះ ដែល​ត្រូវបាន​អញ្ជើញ​ធ្វើជា​ម្ចាស់​កាត​ដែលមាន​កំណត់​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម