ព័ត៌មានជាតិ
ទណ្ឌិត ២៧ នាក់ នៅបន្ទាយមានជ័យទទួលបានការបន្ធូរបន្ថយទោស
មន្ត្រីពន្ធនាគារបានលើកឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៩ ខែសីហាថា ព្រះមហាក្សត្របានព្រះរាជទានធ្វើការបន្ធូបន្ថយទោសពី ៣ ខែ ដល់ ៦ ខែ និង ៩ ខែ ដល់ទណ្ឌិតចំនួន ២៧នាក់ក្នុងនោះមានស្រី១នាក់ក្នុងឪកាសពិធីបុណ្យជាតិធំៗក្នុងឆ្នាំ ២០២២ នេះ។

ក្នងកិច្ចប្រជុំដោយមានការចូលរួមរបស់លោក គឹង វណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យលោកលឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពន្ធនាគារជាច្រើននាក់។
មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មានការរបន្ធូបន្ថយទោសពី៣ ខែ មានចំនួន ១៧នាក់ ដល់៦ខែមានចំនួន៦នាក់ និង៩ខែមានចំនួន៤នាក់ ដល់ទណ្ឌិតចំនួន ២៧នាក់ ក្នុងនោះមានស្រី១នាក់។

មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យស្ថិតក្នុងភូមិទំនុបជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយការលើកលែងទោសដល់ទណ្ឌិតចំនួន២៧នាក់នេះក្នុងពិធីបុណ្យជាតិធំៗ បន្ធូបន្ថយទោសដល់ទណ្ឌិតនេះដោយព្រះមហាក្សត្រ។
មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទាការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា