ព័ត៌មានជាតិ
ព័ត៌មានបន្ថែមពីម្ចាស់ចម្ការជុំវិញការធ្លាក់ថ្លៃក្រូចពោធិ៍សាត់នៅខេត្តបាត់ដំបង
ប្រជាកសិករដែលប្រកបមុខរបរដាំដំណាំក្រូចពោធិ៍សាត់ ក្នុងខេត្តបាត់ដំបង កំពុងតែប្រមូលផលបណ្តើរៗក្នុងឆ្នាំនេះ បើទោះបីដើមដៃឆ្នាំនេះបានធ្លាក់ចុះតម្លៃជាង២ឆ្នាំមុនបន្តិចមែន ក៏មិនទាន់ដល់កម្រឹតធ្វើឲ្យប៉ះពាល់ប្រាក់ចំណូល គ្រួសារធ្ងន់ធ្ងរណាស់ណានោះទេ ខណះកន្លងទៅពួកគាត់ធ្លាប់បញ្ជាក់ច្បាស់ៗថា មុខរបរដាំក្រូចពោធិ៍សាត់គឺទទួលបានប្រាក់ចំណូលគ្រួសារសមល្មមជាងដំណាំស្រូវ បើទោះរដូវខ្លះបានធ្លាក់តម្លៃបន្តិចក៏ដោយចុះ។
ប្រជាកសិករឈ្មោះ ជា ឆោវ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ និងលោកលឹម លីអាយុ ៤៣ ឆ្នាំ ជាម្ចាស់ចម្ការស្ថិតនៅភូមិ អូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅថ្ងៃទី១៨ ខែសីហានេះប្រហាក់ប្រហែលគ្នាថា គ្រួសារលោកទាំងពីរ កំពុងប្រមូលផលដើមដៃជាបណ្តើរៗ។ តែឆ្នាំនេះធ្លាក់តម្លៃបន្តិចបើធៀបកាលពី ២ឆ្នាំមុន ដោយការធ្លាក់តម្លៃនេះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា មកពីកត្តាម្ចាស់ចម្ការ២ទៅ៣នាក់ បានគ្នាទៅទិញផ្លែក្រូចពី”ក្រវ៉ាញ”ខេត្តពោធិ៍សាត់មកលក់ជំនួសថាជាផ្លែក្រូចរបស់ខ្លួន ខណះដែលហុចផលមិនទាន់ហើយយកមកលក់ក្នុងតម្លៃទាបជាងផ្លែក្រូចអ្នកដាំក្នុងខេត្តបាត់ដំបង ទើបធ្វើឲ្យប៉ះពាល់ដល់អ្នកដាំផ្សេងៗនៅក្នុងភូមិសាស្ត្រខាងលើជាមួយគ្នា។
លោបន្តថា កាលពី ២ឆ្នាំជាប់ៗគ្នាកន្លងទៅ អាជីវករមកទិញដល់ចម្ការ ក្នុងតម្លៃ១ផ្លូនស្មើ ៤០ផ្លែក្រូច បានតម្លៃ ៦ ម៉ឺនរៀល សម្រាប់គ្រាប់ផ្លែលេខ ១ ហើយផ្លែលេខ ២បាន៥ម៉ឺនរៀល និងលេខ ៣បាន ៤ម៉ឺនរៀល។ តែដើមដៃឆ្នាំនេះលក់បានតែ ៥មុឺន រៀលសម្រាប់គ្រាប់ផ្លែលេខ ១ ហើយផ្លែលេខ ២បាន ៤មុឺនរៀលនិងលេខ ៣បាន ៣មុឺនរៀល ដែលតម្លៃនេះដោយសារតែម្ចាស់ចម្ការដែលប្រកបរបរដូចគ្នា បានទៅម៉ៅទិញផ្លែក្រូចពីខេត្តពោធិ៍សាត់មកលក់ជំនួសថាផ្លែក្រូចរបស់ខ្លួនទើបលក់តម្លៃទាប ទំនងអ្នកបរិភោគមិនត្រូវចិត្តរសជាតិខុសពីឆ្នាំមុនៗដែលជាផ្លែក្រូចក្នុងខេត្តបាត់ដំបង ទើបអតិថិជនឲ្យតម្លៃទាបតាមហ្នឹង។ ម្ចាស់ចម្ការទាំងពីរសង្ឃឹមថា តម្លៃនឹងកើនឡើងវិញក្រោយពីអតិថិជនបានដឹងអំពីរសជាតិមិនឆ្ងាញ់ហើយលក់ថោកមកពីទីណាពិតប្រាកដ។
ម្ចាស់ចម្ការទាំងពីរបន្តថា ជាធម្មតាទេ ទំនិញឬផលិផលកសិផល អ្វីក៏មានការឡើងនិងចុះដែរ បើនិយាយពីតម្លៃ។ ដោយឡែក សម្រាប់ផ្លែក្រូចពោធិ៍សាត់ខេត្តបាត់ដំបង ដែលបានធ្លាក់តម្លៃនៅដើមដៃនាឆ្នាំនេះបង្កដោយម្ចាស់ចម្ការមួយចំនួន ដែលប្រកបរបរដូចគ្នាហើយនៅក្នុងភូមិសាស្ត្រតែមួយខាងលើនេះ មិនអាចធ្វើឲ្យខូចរសជាតិដើមរបស់អ្នកបាត់ដំបងឡើយ ហើយវានឹងអាចបានតម្លៃដូចរាល់ឆ្នាំឡើងវិញ ខណះដែលអ្នកទាំងនោះលក់តម្លៃទាបហើយរសជាតិខុសប្លែកពីគ្នាហើយត្រូវបានអ្នកបរិភោគបានដឹងច្បាស ។
ការលើកឡើងរបស់ប្រជាកសិករជាម្ចាស់ចម្ការទាំងពីរខាងលើ ត្រូវបានលោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបានឆ្លើយតបជាមួយការណែនាំស្រដៀងនឹងការលើកឡើងរបស់ម្ចាស់ចម្ការទាំងពីរខាងលើដែរថា ជាធម្មតាទីផ្សារសេរីអ្វីៗក៏មានចុះនឹងឡើងតម្លៃដែរ។ តែបើសម្រាប់ផ្លែក្រូចខេត្តបាត់ដំបងលោកមិនជឿថា វានឹងចុះថោកខ្លាំងទេដោយសាតែរសជាតិរបស់វា ហើយរឿងនាំចូលវាមិនបង្កដល់តម្លៃធ្ងន់ធ្ងរទេ។ បើសិនជាការនាំចូលក្នុងស្រុកដូចគ្នាកុំឲ្យតែការនាំចូលពីក្រៅស្រុកទើបជាផលប៉ះពាល់។ សំខាន់ត្រូវថែទាំឲ្យផ្លែក្រូចមានសុខភាពល្អបង្កើនទំហំធំល្អ ដោយមិនប្រើជាតិគីមីហួសកម្រឹត ទើបក្រូចបាត់ដំបងរក្សារសជាតិដើមនិងតម្លៃបានថេរល្អគ្រប់រដូវកាលបើធ្លាក់ថ្លៃក៏តិចតូចដែរ មិនប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់កសិករធ្ងន់ធ្ងរនោះទេ។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបានបង្ហាញថា ដំណាំក្រូចពោធិ៍សាត់ក្នុងខេត្តបាត់ដំបង ប្រជាកសិករបាន ធ្វើការដាំដុះលើផ្ទៃដីសរុប៩២២ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលសរុប៨២៤ហិកតានិងបរិមាណផលសរុប១១,៤៦២តោន និងទិន្នផលសរុប១៣,៩១០តោន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ