Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថាន ចុះបង្ក្រាបការលក់សាច់សត្វព្រៃនៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង

បានផុស

នៅ

កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចុះបង្រ្កាបបទល្មើសការលក់សាច់សត្វព្រៃបានមួយចំនួន ក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២២កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការចុះបង្ក្រាបបទល្មើសលក់សាច់ព្រៃក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែងនេះ មន្ទីរបរិស្ថានខេត្តបង្រ្កាបបានសាច់ជ្រូកព្រៃចំនួន០៥គីឡូក្រាម សាច់ឈ្លូសចំនួន០១គីឡូក្រាម និងសត្វត្រកួនរស់ចំនួន០៣ក្បាល។ ចំពោះសាច់សត្វព្រៃដែលបង្ក្រាបបានត្រូវបានយកទៅដុតកម្ទេចចោលទាំងអស់ ចំណែកសត្វត្រកួន០៣ក្បាលត្រូវបានយកទៅលែងនៅឯស្រុកសេសាន ខេត្តស្ទឹងត្រែង។

យ៉ាងណាមិញ ការបង្ក្រាបបទល្មើសនេះ ក៏មានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ប្រធានមន្ទីរបរិស្ថានខេត្ត ក៏ដូចជាអភិបាលក្រុង និងមន្ត្រីឧទ្យានុរក្សខេត្តស្ទឹងត្រែងផងដែរ។

ទន្ទឹមជាមួយនឹងការបង្ក្រាបនូវបទល្មើសនេះ ក្រសួងបរិស្ថាន ក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលតែងតែលបដាក់អន្ទាក់សត្វព្រៃ និងជួញដូរសាច់សត្វព្រៃគ្រប់ប្រភេទឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ព្រមទាំងចូលរួមអភិរក្សសត្វព្រៃឡើងវិញ។ ចំពោះជនណាដែលប្រព្រឹត្តបទល្មើសនឹងត្រូវប្រឈមមុខច្បាប់៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៣៥ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម