ព័ត៌មានជាតិ
ទ័ពមួកខៀវកម្ពុជាហ្វឹកហ្វឺនត្រៀមចូលរួមជួយសង្គ្រោះដល់ពលរដ្ឋពេលទឹកជំនន់
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានហ្វឹកហ្វឺនដល់កងទ័ពមួកខៀវកម្ពុជាដើម្បីត្រៀមចូលរួមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះទឹកជំនន់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍នៅក្នុងពិធីហ្វឹកហ្វឺននៅចំណុចក្រោមស្ពានព្រែកក្តាមក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលកាលពីពេលថ្មីៗនេះថាអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំអាចធ្វើឱ្យមានស្ថានភាពទឹកជំនន់ជាយថាហេតុនៅតាមបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់។

ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិដោយយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តនានា។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តទៀតថា នៅពេលនេះមជ្ឈមណ្ឌលបានត្រៀមកងកម្លាំង និងសម្ភាររួចរាល់ និងបានបើកហ្វឹកហ្វឺនប្រើប្រាស់សំភារៈយោធាទាំងនោះ ដើម្បីត្រៀមចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយគ្រោះទឹកជំនន់នានា នៅថ្ងៃខាងមុខនេះ។

ជាងនេះទៀតនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមទៀតថាការហ្វឹកហាត់ជំនាញសង្គ្រោះនាពេលនេះធ្វើឡើងស្របទៅនឹងកម្ពុជាត្រៀមលក្ខណៈក្នុងការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះហើយក៏ជាការបន្ថែមនូវជំនាញសង្គ្រោះថ្មីមួយទៀតសម្រាប់កងយោធាមួកខៀវក្នុងការជួយសង្គ្រោះដល់មនុស្សជាតិទាំងក្នុងប្រទេសក៏ដូចជាក្នុងតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបានបញក្ជាក់ថាពាក់ព័ន្ធនឹងការហ្វឹកហ្វឺនសង្គ្រោះមហន្តរាយក្នុងអង្គភាពទ័ពមួកខៀវនេះ គឺហ្វឹកហ្វឺនដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋនៅក្នុងប្រទេសផង និងហ្វឹកហ្វឺនដើម្បីត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនៅក្រៅប្រទេសផង៕


អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច