Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ គិលានុបដ្ឋាក គឺជាអាយុជីវិតរបស់អ្នកជំងឺគ្រប់រូប

បានផុស

នៅ

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា គិលានុប្បដ្ឋាកគឺជាអាយុជីវិតរបស់អ្នកជំងឺគ្រប់រូបព្រោះថា ប្រសិនបើគិលានុប្បដ្ឋាកមិនមានបទពិសោធន៍មិនមានការទទួលខុសត្រូវ និងមិនមានគុណធម៌ទេវានឹងធ្វើឱ្យអ្នកជំងឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលាលើកទី១របស់មន្ទីរពេទ្យ ព្រះអង្គឌួង ស្តីពីការថែទាំរបស់គិលានុប្បដ្ឋានតាមបែបសម័យថ្មីនៅព្រឹកថ្ងៃទី២០សីហា នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់លោករដ្ឋមន្ត្រីបានបន្តថា«គិលានុប្បដ្ឋាកជាជីវិតរបស់អ្នកជំងឺ។ បើគិលានុប្បដ្ឋាកមិនមានបទពិសោធន៍មិនមានការទទួលខុសត្រូវមិនមានគុណធម៌ធ្វើឱ្យអ្នកជំងឺរបស់យើងនឹងត្រូវជួបការលំបាកឬជួបការបាត់បង់ឬមួយរងគ្រោះដោយសារការថែទាំរបស់គិលានុប្បដ្ឋាកនេះជាមិនខាន។ទោះបីជាមានគ្រូពេទ្យពូកែយ៉ាងណាក៏ដោយប្រសិនបើគិលានុប្បដ្ឋាកមិនមានការទទួលខុសត្រូវមិនមានបីពិសោធន៍គឺគិលានុប្បដ្ឋាកគឺអ្នកជំងឺរបស់យើងរងហានិភ័យខ្ពស់»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ដូច្នេះការផ្លាស់ប្តូរបទពិសោធន៍នៅពេលនេះជាយន្តការមួយដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគិលានុប្បដ្ឋាកដើម្បីអាយុជីវិតរបស់ប្រជាជនយើង។ លោករដ្ឋមន្ត្រីបានបន្ថែមថា ការថែទាំរបស់គិលានុប្បដ្ឋានតាមបែបសម័យថ្មីនេះពិតជាមាសារសំខាន់ណាស់ក្នុងការដើរឱ្យទាន់ការរីកចំរើនផ្នែកវេជ្ជសាស្ត្ររបស់ពិភពលោកដែលទាមទារឱ្យគិលានុប្បដ្ឋាកត្រូវសិក្សារៀនសូត្រថ្មីៗបន្ថែមដោយការខិតខំប្រឹងប្រែងដោយខ្លួនឯងផងនិងទទួលបានការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកទាំងផ្ទៃក្នុងនិងអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សាធារណរដ្ឋកូរ៉េជាប្រទេសមួយដែលមានការអភិវឌ្ឍវិស័យសុខាភិបាលខ្ពស់នៅក្នុងតំបនយើងនេះ​ហើយការចូលរួមរបស់ភាគីកូរ៉េលើការងារនេះវានឹងជួយលើកម្ពស់សមត្ដភាពរបស់គិលានុប្បដ្ឋាកយើងកាន់តែខ្ពស់បន្ថែមទៀតក្នុងការទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងកាន់តែប្រសើរ។

លោក រ៉ូ យុន ជុន ប្រធានអង្គការKOICAប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាគិ
លានុប្បដ្ឋាកនេះគឺដើម្បីស្វែងយល់ពីមធ្យោបាយពង្រឹងសមត្ថភាពគិលានុប្បដ្ឋាកក្នុងមន្ទីរពេទ្យជាតិទាំង៥នៅក្នុងរាជធានីភ្នំពេញបន្ទាប់ពីការបញ្ចប់នៃជំងឺកូវីដ១៩ដែលសិក្ខាសាលានេះមានការចែករំលែកដោយអ្នកជំនាញគិលានុប្បដ្ឋាកមកពីកូរ៉េ។ លោករំពឹងថា តាមរយៈសិក្ខាសាលានេះវានឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដល់គិលានុប្បដ្ឋាកកម្ពុជាក៏ដូចជារួមចំណែកពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

ចំណែកលោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា សិក្ខាសាលានេះមានគិលានុប្បដ្ឋាកចូលរួមមកពីមន្ទីរពេទ្យចំនួន៥រួមមានមកពីមន្ទីរពេទ្យអង្គឌួងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសៈមៈ មន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងមន្ទីរពេទ្យកុមារជាតិ។

លោកនាយកមន្ទីរពេទ្យសង្ឃឹមនិងជឿជាក់ថា តាមរយៈសិក្ខាសាលានេះនឹងជួយឱ្យគិលានុប្បដ្ឋាកទទួលបាននូវបច្ចេក​ទេសថ្មីៗ​និងក្រមសីលធម៌កាន់តែប្រសើរក៏ដូចជាធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាកូរ៉េនិងស្ថាបប័នពាក់ព័ន្ធផ្សេងៗទៀតកាន់តែស្អិតរមួតនិងប្រសើរថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទីutes មុន

ស្នងការរាជធានីបង្ហាញមុខក្រុមក្មេងទំនើង និងក្រុមលួច ប្លន់ សរុប៣១នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១៦ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

Sokha Hotels

ព័ត៌មានពេញនិយម