ព័ត៌មានជាតិ
កូរ៉េ ចាត់ទុកកម្ពុជា ជាប្រទេសដៃគូអាទិភាពខ្ពស់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច
លោក រ៉ូ យុន ជុន ប្រធានអង្គការKOICAប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េតែងតែចាត់ទុកកម្ពុជា ជាប្រទេសដៃគូអាទិភាពខ្ពស់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ពិសេស លើវិស័យសុខាភិបាល។ លោកលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាលើកទី១របស់មន្ទីរពេទ្យព្រះអង្គឌួងស្តីពីការថែទាំរបស់គិលានុប្បដ្ឋាកតាមបែបសម័យថ្មីនៅព្រឹកថ្ងៃទី២០ ខែសីហានេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

លោកប្រធានអង្គការKOICAបានមានប្រសាសន៍ថា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក ទីភ្នាក់ងារKOICA បានជួយគាំទ្រគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជា គម្រោងគ្រប់គ្រងធនធានទឹក ការអភិវឌ្ឍកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការថែទាំសុខភាពជាដើម។ លោកបានបន្តថា ក្នុងចំណោមគម្រោងទាំងនោះ គម្រោងនៃការស្ដារឡើងវិញ និងទំនើបកម្មមន្ទីរពេទ្យ ជាគម្រោងមួយក្នុងចំណោមគម្រោងដ៏មានតម្លៃបំផុត ព្រោះការកែលម្អសុខភាពប្រជាជនមានអាទិភាពខ្ពស់នៅកម្ពុជា។

លោកបានបន្តទៀតថា គម្រោងអាទិភាពរបស់ទីភ្នាក់ងារKOICA គឺវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាព និងមិត្តភាពទទួលបានសេវាថែទាំសុខភាពសាធារណៈរបស់ទីភ្នាក់ងារKOICA បានបង្កើតដោយជោគជ័យនូវអគាចំនួន៣ នៃមន្ទីរពេទ្យជាតិចំនួន២ ក្នុងនោះ មានអគារមិត្តភាពកម្ពុជាកូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ និងអគារភ្នែកត្រចៀក និងច្រមុះនៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្រៅពីនេះ នឹងមានអគារនៃមន្ទីរពេទ្យបង្អែកខេត្តចំនួន៣ទៀត រួមមានមន្ទីរពេទ្យមាតា និងទារកក្នុងមន្ទីរពេទ្យខេត្តសៀមរាប មន្ទីរពេទ្យបង្អែកបាធាយខេត្តកំពង់ចាម និងមន្ទីរពេទ្យមិត្តភាពកម្ពុជាកូរ៉េខេត្តកំពង់ឆ្នាំង ព្រមទាំង គម្រោងសាងសង់មណ្ឌលសុខភាពមាតា និងទារក៥នៅខេត្តមណ្ឌលគិរីនិងរតនគិរី។
លោកបានបញ្ជាក់ថា កម្ពុជាតែងជាប្រទេសដៃគូអទិភាពរបស់ទីភ្នាក់ងារកយកាក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍហើយក្នុងនាមទីភ្នាក់ងារអនុវត្តជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េKOICA និងចូលរួមចំណែកជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។

ចំណែក លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ពិសេស លើវិស័យសុខាភិបាលតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េប្រចាំប្រទេសកម្ពុជា ដូចជា ការពង្រីកមន្ទីរពេទ្យមួយចំនួនទៀតនៅរាជធានីភ្នំពេញ ការកសាងមន្ទីរពេទ្យនិងមណ្ឌលសុខភាពតាមខេត្ត និងជួយសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលតាមរយៈជំនួយទាំងនេះជាការងារដ៏មានសារសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជាកាន់តែរីកចម្រើន និងទាន់សម័យថែមទៀត៕
ដោយ៖ សំអឿន

-
KPT+១៦ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់