ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងបង្កើតកម្មវិធីសិក្សាថ្មីស្តីពីវិស្វកម្មបរិស្ថាននៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតកម្មវិធីសិក្សាថ្មីស្តីពី “វិស្វកម្មបរិស្ថាន”នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជួយលើកកម្ពស់សមត្ថភាព និងចំណេះជំនាញដល់និស្សិតកម្ពុជា។ មហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួល និងត្រៀមអនុវត្តគម្រោងអភិវឌ្ឍថ្មីមួយ ដោយមានការគាំទ្រពីទីភ្នាក់ងារ KOICA នៃសាធារណរដ្ឋកូរ៉េ ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្វាងជូ ដើម្បីបង្កើតកម្មវិធីសិក្សាស្តីពី “វិស្វកម្មបរិស្ថាន”នេះ។

លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដឹកនាំប្រតិភូនៃគណៈគ្រប់គ្រងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមហាវិទ្យាល័យវិស្វកម្ម និងមហាវិទ្យាល័យសិក្សាអភិវឌ្ឍ ដើម្បីជួបពិភាក្សាជាមួយសមភាគីកូរ៉េ នៅអំឡុងថ្ងៃទី១៧ដល់ទី២២ ខែសីហា ឆ្នាំ២០២២។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រតិភូក្រសួង និងសាកលវិទ្យាល័យ បានជួបសម្តែងការគួរសមជាមួយសមភាគីកូរ៉េ ក៏ដូចជាបានពិនិត្យមន្ទីរពិសោធន៍ ប្រព័ន្ធគ្រប់គ្រងការសិក្សា បណ្ណាល័យ និងបានជួបជាមួយនិស្សិតកម្ពុជាដែលកំពុងមានវត្តមាននៅក្រុងក្វាងជូ។

គួរបញ្ជាក់ដែរថា តាមរយៈគម្រោងអភិវឌ្ឍថ្មីមួយនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងមានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតជំនាញវិស្វកម្មបរិស្ថាន មន្ទីរពិសោធន៍វិទ្យាសាស្រ្ត ការកសាងសមត្ថភាពសាស្ត្រាចារ្យ ការស្រាវជ្រាវរួមគ្នា ក៏ដូចជាឱកាសសម្រាប់ការផ្លាស់ប្តូរនិស្សិត៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ