Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សង់​ចេតិយ​តម្កល់​អដ្ឋិធាតុ​អតីត​យុទ្ធជន​៤៩រូបដែល​​ពលី​ជីវិត​នៅ​វៀត​ណាម​ក្នុង​សម័យ ប៉ុល ពត

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ចេតិយតម្កល់អដ្ឋិធាតុអតីតយុទ្ធជន៤៩រូបដែលបានពលីជីវិតនៅក្នុងប្រទេសវៀតណាមក្នុងសម័យប៉ុល ពត បន្ទាប់ពីរកសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេមិនឃើញជាច្រើនឆ្នាំរួចមក។ ចេតិយតម្កល់អដ្ឋិធាតុនេះ ត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ X-16 ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អដ្ឋិធាតុរបស់យុទ្ធជនកម្ពុជាទាំង៤៩រូបនេះ បានតម្កល់ទុកនៅលើទឹកដីខេត្តដុងណាយ ប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ ខណៈជាច្រើនឆ្នាំមកនេះរកសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេមិនឃើញ។ ដូច្នេះ ដើម្បីតបស្នងសងគុណចំពោះយុទ្ធជនពលីទាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចស្នើឱ្យធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុរបស់ពួកគេ ដោយតម្កល់នៅក្នុងតំបន់ X-16។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ចេតិយតម្កល់អដ្ឋិធាតុ និងជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម  X-16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅថ្ងៃទី២០ ខែសីហានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង សម្រាប់​ការ​រៀបចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុ​ទ្ធ​​ជន​ចំនួន​៤៩រូ​ប បានមានប្រសាសន៍ថា ​ ក្រុម​ការងារ​អន្តរ​ក្រសួង​ ​បាន​ចាប់​ផ្តើម​នូវ​ផែន​ការ​នៃ​ការ​សា​ង​សង់​ចេតិយ​តម្កល់​អដ្ឋិធាតុ​ជា​មុន​សិន ​ ដោយ​ប្រើប្រាស់​រយៈ​ពេល​សាង​សង់​យូរ​យ៉ាង​ហោច​៧​ខែ។ ​រីឯ អ្នកដែលទទួល​ខុស​ត្រូវ​សាង​សង់​ គឺលោកនាយឧត្តម​សេនីយ៍​ សៅ សុខា​ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​។

សម្តេ​ច​ពិជ័យសេនា ទៀ បាញ់ បានបន្តថា ការសាងសង់​ចេតិយត​ម្កល់​អដ្ឋិធាតុ​នេះ ​ គឺជាការ​ឆ្លើយ​តប​ចំពោះ​គុណូបការៈ​ ពលីរប​ស់​យុទ្ធជន​ចំនួន​៤៩​រូប​ ដែល​រួម​ចំណែក​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​។ សម្តេចថា ការកំណត់​ទីតាំង​សាង​សង់​នៅ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​តេជោ​កោះថ្ម​ ដោយសារទីតាំងប្រវត្តិសាស្ត្រនេះ គឺជា​កន្លែង​បញ្ចុះ​សពយុទ្ធជន កម្មាភិបាល​ពលី ​អតីត​អង្គភាព១២៥ ចំនួន ៤៩នាក់ ដែល​បាន​បូជា​ជីវិត​ក្នុង​បុព្វ​ហេតុ​រំដោះ​ប្រទេស​ជាតិ​ និង​អាយុ​ជីវិតប្រជាជន​កម្ពុជា​ពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត។

​អង្គភាព​១២៥ ​គឺ​ជាឈ្មោះ អង្គភាព​ដំបូងនៃកងកម្លាំង​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ១៩៧៨ ជាចំណុច​ចាប់​ផ្តើម​ដំបូង​គេបង្អស់​ នៃចលនា​តស៊ូ​របស់​កម្ពុជា ចេញ​ពី​ប្រទេស​វៀតណាម ក្រោម​ការដឹកនាំ​ដោយផ្ទាល់ពីសម្តេចតេជោ​ ហ៊ុន សែន មុននឹង​ឈាន​ដល់​ការ​បង្កើត​រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ សម្តេច​ពិជ័យសេនាបានបញ្ជាក់ថា បន្ទាប់​ពី​ការ​សាងសង់​បាន​បញ្ចប់​នាខែឧសភា ឆ្នាំ​២០២៣ ក្រុមការងារអន្តរក្រសួង នឹងរៀបចំពិធីតម្កល់អដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប អំឡុង​បំណាច់​ឆ្នាំ​២០២៣ ក្នុង​ឱកាស​ខួប​លើក​ទី​៤៥ ទិវា​ចង​ចាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម