Connect with us

ព័ត៌មានជាតិ

សាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍​អាចារ្យលាក់ ប្រឡងសិស្សពូកែ លើកដំបូង

បានផុស

នៅ

កំពង់ធំ៖ សាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍អាចារ្យលាក់បើកកម្មវិធីប្រឡងសិស្សាពូកែកម្រិតបឋមសិក្សាដំបូង ដើម្បីពង្រឹងគុណភាពអប់រំ និងឈានទៅផ្តល់ការសិក្សារពិសេសបន្ថែមសម្រាប់សិស្សពូកែ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ លោក លឹម ធេង នាយកសាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍អាចារ្យលាក់ លើកឡើងថា ការប្រឡងនេះ គឺជាជំហ៊ានដំបូង ដែលសាលាបឋមសិក្សា ហ៊ុន សែន  អនុវត្តន៍អាចារ្យលាក់ ចាប់ផ្តើមប្រឡង។ ការប្រឡងនេះ មានគោលដៅសំខាន់ ដើម្បីពង្រឹងគុណភាពអប់រំ ជ្រើសរើសិស្សពូកែក្នុងចំណោមសិស្សគ្រប់កម្រិតចាប់ពី ថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦។ មុខវិជ្ជាដែលប្រឡង មានពីរមុខវិជ្ជា គឺមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ដែលមានសិស្សចូលរួមប្រឡង សរុបចំនួន១៤៦នាក់ ក្រោមការពិនិត្យដោយផ្ទាល់ពីលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅសាលានេះ ជាអនុរក្ស។ ការប្រឡងនេះ នឹងធ្វើការជ្រើសរើសសិស្សពូកែ មានចំណាត់ពីលេខ ១ ដល់លេខ ៥ ដើម្បីទៅប្រឡងជាមួយ សាលាមួយចំនួនទៀត នៅក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដែលមានការជួយឧបត្ថម្ភ ពីសាលាភាពជាអ្នកដឹកនាំ ហៅកាត់ថា “ឡៃគឺ”។ 

លោកបន្តថា ការខកខាន នៃការបង្រៀនផ្ទាល់របស់លោកគ្រូ ក្នុងរយៈជិត២ ឆ្នាំ ធ្វើឱ្យគុណភាពអប់រំ មានការធ្លាក់ចុះ ក្រោយពីការចាប់ផ្តើមចូលរៀនឡើងវិញ លោកគ្រូ គ្រូអ្នក បានធ្វើការពង្រឹងវិន័យ សីលធម៌ ដែលធ្វើសាលាទទួល​បានការកើនឡើងទាំងបរិមាណសិស្ស និងគុណភាពអប់រំ។ នៅក្នុងឆ្នាំសិក្សា២០២១-២០២២ សាលាមាន​ការកើនឡើងសិស្សចំនួន៣០០នាក់បន្ថែម បើធ្វើការប្រៀបធៀបឆ្នាំចាស់។ កត្តាដែលធ្វើ ឲ្យមានការកើនឡើងដោយសារ សាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍អាចារ្យលាក់ ទទួលបាននូវបាននូវការអនុញ្ញាតបង្រៀនពេញម៉ោងសិក្សា ទាំងពេលព្រឹក និងពេលល្ងាច ដែលមានម៉ោងបន្ថែមសម្រាប់សិស្សច្រើន ជាងសាលាផ្សេងៗ ជាពិសេស​បន្ថែមមុខវិជ្ជាលើមុខវិជ្ជាភាសាបរទេស និងកុំព្យូទ័រ ផងដែរ។ លោកបញ្ជាក់ថា បច្ចុប្បន្នសិស្សសរុបនៅឆ្នាំសិក្សានេះ នៅកម្រិតបឋមសរុបចំនួន ៩៧១នាក់ ស្រីសរុបចំនួន ៤៦២នាក់ សរុបទាំងមត្តេយ្យសិក្សា មានចំនួនជាង១០០០នាក់។ ទិសដៅនៅថ្ងៃអនាគត សាលារៀន នឹងធ្វើឱ្យសិស្សទទួលបានចំណេះដឹងខ្ពស់ ស្របតាមចក្ខុវិស័យ នៃការអប់រំរបស់​ក្រសួងអប់រំ យុវជន និងកីឡា។ អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ត្រាំ៖ សមាជិក​ណាតូ គួរ​បង្កើន​ប្រាក់​ការពារ​ជាតិ​ឲ្យ​ដល់ ៥% នៃ GDP

នយោបាយ៤ នាទីutes មុន

ក្រុមយុវជនកម្ពុជា ប្រកាសប្តេជ្ញាការពារសមិទ្ធផលនានារបស់ជាតិដែលកើតចេញពីថ្ងៃជ័យជម្នះ ៧មករា

សេដ្ឋកិច្ច៧ នាទីutes មុន

សហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ គ្រោងបន្ថែមផ្ទះសំណាញ់ ១០០ ខ្នង ដើម្បីធានាការផ្គង់លើទីផ្សារ

ព័ត៌មានជាតិ១៦ នាទីutes មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

លេចវត្តមានតារាភាពយន្តជើងចាស់ ទូច វលក្ខណ៍ មកស្រុកខ្មែរ ក្រោយបាត់មុខពីសិល្ប:យូរឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម