Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ទីទួលសុវត្ថិភាពចំនួន៩ទីតាំង​បានសាងសង់រួចរាល់សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

បានផុស

នៅ

រហូតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយដៃគូ បានសាងសង់ទីសុវត្ថិភាព​ចំនួន៩ទីតាំងរួចរាល់ នៅតាមបណ្តាខេត្តមួយចំនួនសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។ នេះបើតាមការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ទីទួលសុវត្ថិភាពចំនួន៩ទីតាំងនោះមានទាំងលក្ខណៈស្តង់ដារ និងមិនទាន់ស្តង់ដារក្នុងនោះគឺមាន ៥ទីតាំងសាងសង់នៅក្នុងខេត្តកំពង់ធំ ២ទីតាំងក្នុងខេត្តកំពង់ឆ្នាំង និង២ទីតាំងទៀត នៅក្នុងខេត្តពោធិ៍សាត់។

យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា ចំនួនទីទួលសុវត្ថិភាពចំនួន៩កន្លែងនេះ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះថា ទំហំវិសាលភាពទឹកលិចមានច្រើនជាងនេះ ហើយ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ​គ្រោងមានផែនការសាងសង់ទីទួលសុវត្តិភាពបន្ថែម នៅតាម​ទីខេត្តដែលប្រឈមផងដែរ ដូចជាខេត្ត បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យជាដើម។

លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្លាប់បានមានប្រសាសន៍ថា គិត្រឹមថ្ងៃទី១៣ ខែ សីហាឆ្នាំ២០២២ ទឹកជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់នៅតាមបណ្តាខេត្តចំនួន១៦ រួមមាន ខេត្តត្បូងឃ្មុំ ព្រះសីហនុ កោះកុង កំពត កែប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ មណ្ឌលគីរីនិងរតនគីរីធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៧០៨គ្រួសារ​ស្មើនឹង​ប្រជាជនជាង៤៩០០នាក់ ជម្លៀសប្រជាពលរដ្ឋ ២៧៧គ្រួសារនៅខេត្តរតនគីរី លិចផ្ទះប្រជាពលរដ្ឋចំនួន១៥៩០​ខ្នងក្នុងនោះខូចខាត៤៥ខ្នង លិចសាលារៀន៤កន្លែង វត្តអារាម៤កន្លែងនិងប៉ះពាល់ស្រូវជាង៤ម៉ឺនហិកតាក្នុងនោះ​ខូចខាតប្រមាណជាង១ម៉ឺនហិកតា ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមរួចរាល់ហើយ​ក្នុងការជួយ​សង្គ្រោះ​ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលមានបញ្ហាទឹកជំនន់កើតឡើងក្នុងមានក្រុមជួយសង្គ្រោះចំនួន ១៦កង មានកម្លាំងរាប់ពាន់នាក់ សម្ភារៈផ្សេងៗដូចជា ទូក ថ្នាំពេទ្យដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយ​មិនឱ្យប្រជាពលរដ្ឋរង​គ្រោះណាម្នាក់ជួបគ្រោះថ្នាក់នោះឡើយ។

ក្រៅពីនេះក្រុមស្បៀងអាហារនិងពូជស្រូវនិងដំណាំផ្សេងៗក៏បានត្រៀមរួចរាល់ដែរ ដើម្បីចុះវាយតកម្លៃផលដំណាំដែល​ប៉ះពាល់ដើម្បីជួយផ្តល់ជូនប្រជាពលរដ្ឋពេលទឹកស្រកដើម្បីអាចឱ្យប្រជាពលរដ្ឋដាំដុះឡើងវិញផងដែរ។

យោងតាមការព្យាការណ៍របស់ក្រសួងជំនាញ បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើនរយៈពេល​២ខែទៅមុខ​ជាបន្តទៀត ដែលបញ្ហានេះនឹងបង្កឱ្យមានការខូចខាតកាន់តែធ្ងន់ជាងមុនដោយសារតែប្រភពទឹកនានា បានពេញ​ប្រៀបនៅតាមទីវាលក៏មានកម្រិតពេញដែលអាចបង្កហានិភ័យផងដែរ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម