Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ (GBC) បង្កើតជំនួបប្រចាំឆ្នាំ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

បានផុស

នៅ

ជំនួបទ្វេភាគីនេះបានបង្ហាញពីការតាំងចិត្ត និង អនុលោមទៅតាមស្មារតីនៃកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១៤ ដែលបានឯកភាពគ្នាក្នុងការបង្កើតឲ្យមានជំនួបប្រចាំឆ្នាំ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងបែបនេះខណៈពេលបានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ នាពេលថ្មីៗនេះតាមរយៈប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ជំនួបទ្វេភាគីនេះបានបង្ហាញពីការតាំងចិត្ត និង អនុលោមទៅតាមស្មារតីនៃកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១៤ ដែលបានឯកភាពគ្នាក្នុងការបង្កើតឲ្យមានជំនួបប្រចាំឆ្នាំ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ធ្វើឲ្យគ្រប់វិស័យមានការរីកចម្រើន ស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃ ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍន៍សមត្ថភាពយោធិននៃកងយោធលខេមរភូមិន្ទ តាមរយៈការជួយបណ្តុះបណ្ដាល រួមនឹងកិច្ចសហការដោះមីន និងការទប់ស្កាត់បទល្មើសនានាតាមព្រំដែនជាដើម។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់ភាភីថៃ ដែលក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ ថៃនៅបានជួយសម្រួលដល់ពលរដ្ឋកម្ពុជាឆ្លងដែនចូលទៅព្យាបាលជំងឺ និងការទទួលយកពលករស្របច្បាប់កម្ពុជាឲ្យទៅបំពេញការងារនៅប្រទេសថៃវិញ។ នាយឧត្ដមសេនីយ៍ សង្ឃឹមថា កងទ័ពប្រទេសទាំងពីរនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរពត៌មានចារកិច្ច និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងធ្វើលំហាត់សមយុទ្ធរួមគ្នាឲ្យកាន់តែទូលំទូលាយថែមទៀត ពិសេស លំហាត់ទាក់ទងទៅនឹងបញ្ហាសន្តិសុខ និង សង្រ្គោះគ្រោះមហន្តរាយ។ ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានគូសបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នដោយសារបញ្ហាជំងឺឆ្លងកូវីដ១៩ ប្រទេសថៃបានកត់សម្គាល់ដល់ការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងនោះភាគីថៃបានជួយសម្រួលឲ្យពលរដ្ឋកម្ពុជាចូលមកព្យាបាលជំងឺ បើទោះជាមានការបិទព្រំដែនក៏ដោយ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានបន្តថា មកដល់ពេលនេះប្រទេសថៃមានវិធានការតឹងរ៉ឹងទប់ស្កាត់មិនឲ្យមានឆ្លងទៅដល់ពលករកម្ពុជា និងសូមឲ្យកម្ពុជាមានការជឿជាក់លើចំណាត់ការនេះ ក្នុងករណីមានអ្នកឆ្លងជំងឺកូវីដ១៩ ភាគីថែនឹងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីការពារសុវត្ថិភាពក្នុងប្រទេសថៃ។ ក្នុងនាមអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់សិក្ខាកាមថៃ ដើម្បីសិក្សាភាសាខ្មែរជារៀងរាល់ឆ្នាំ។

លើបញ្ហារួមនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានលើកឡើងពីបញ្ហាគ្រាប់មីន ដែលភាគីថៃមានគម្រោងកំចាត់មីនតាមព្រំដែនឲ្យអស់នៅឆ្នាំ២០២០ ប៉ុន្តែដោយមានការស្នើសុំពីភាគីកម្ពុជា លើមូលហេតុនៅតំបន់មួយចំនួនពុំទាន់បានដោះស្រាយបោះបង្គោលព្រំដែនរួចរាល់នោះ គម្រោងនេះក៍ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូច្នេះភាគីថៃបានស្នើសុំឲ្យមានកិច្ចសហការពីភាគីកម្ពុជាឡើងវិញ ដោយភាគីថៃចាត់ទុកបញ្ហានេះជាកិច្ចការមនុស្សធម៌ និងដើម្បីរក្សាសុខសុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម