Connect with us

ព័ត៌មានជាតិ

ក្រសួងបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតបង់ថ្លៃ និងផ្តល់កម្រៃប្រចាំខែ​ដល់សិក្ខាកាម

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកវគ្គបណ្ដុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសមានរយៈពេល ៤ខែ (ព្រឹក-ល្ងាច) ដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេសសំខាន់ៗមួយចំនួន ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលទើបទទួលបាននៅរសៀលទី២១សីហានេះថា កម្មករនិយោជិត និងយុវជន ព្រមទាំងសាធារណជន ដែលមានបំណងចង់សិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ និងបង្កើនជំនាញរបស់ខ្លួនអាចអញ្ជើញ​ទៅចុះឈ្មោះចូលរៀនបាននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២៩នៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងអំឡុងពេលបណ្ដុះបណ្ដាល សិក្ខាកាមដែលមានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និង២) នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុងមួយខែសម្រាប់ចំណាយលើ ការហូបចុក និងស្នាក់នៅ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា កម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ ឬបណ្ណសំគាល់កម្មករនិយោជិត​ខ្មែរ កាតសម្គាល់ខ្លួន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ចំពោះយុវជន សាធារណជន ត្រូវភ្ជាប់មក ជាមួយអត្ត​សញ្ញាណ​បណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ដើម្បីចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ។

គួរបញ្ជាក់ថា មុខជំនាញដែលត្រូវសិក្សារួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុង​គេហដ្ឋាន ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការបន្សីលោហៈ ការថែទាំជួសជុលម៉ាស៊ីនរថយន្តតូច ការផ្សារអគ្គិសនី សេវាកម្មគ្រប់គ្រងយានដ្ឋាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ មូលដ្ឋានគ្រឹះគណនេយ្យ ការងារសំណង់អគារ សេវាកម្មកុំព្យូទ័រ មុខជំនាញធ្វើម្ហូប បដិសណ្ឋារកិច្ច ក្រឡុកស្រា ការងារកំបោរការ​ថែរក្សាសម្ផស្សនឹងសំអាងកាយ ការកែច្នៃបន្លែនិងផ្លែឈើ ប្រព័ន្ធបញ្ជាម៉ូទ័រ ការគ្រប់គ្រងភោជនីយដ្ឋានការគ្រប់​គ្រងគេហកិច្ច ការដំឡើគ្រោងដែក ការកាត់ដេរ ធុរកិច្ចទេសចរណ៍ និងសហគ្រិនភាព និងសេវាកម្មរដ្ឋបាលជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា៩ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១២ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២៤ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៨ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម