ព័ត៌មានជាតិ
ទឹកហូរគួចយុវជនម្នាក់នៅចំណុចស្ពានយោលតាតោកទៅបាត់សមត្ថកិច្ចរកមិនទាន់ឃើញ
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា១១:៣០នាទីព្រឹក ថ្ងៃទី ២១ ខែ សីហា មានប្រជាពលរដ្ឋ២នាក់ម្នាក់ឈ្មោះ ប៊ូ ផល្លា(រួចផុតពីគ្រោះថ្នាក់) និងម្នាក់ទៀតឈ្មោះ វុធ វង់ អាយុ២១ឆ្នាំ ជាកូនប្រុសគ្រួសារខាងលើកំពុងបាត់ខ្លួននៅចំណុចស្ពានយោលតាតោក TU(64513-80636) ស្ថិតនៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារតែទឹកមានសភាពហូរខ្លាំងបណ្ដាលឲ្យគួចក្បូនក្រឡាប់នៅពេលធ្វើដំណើរធ្លាក់ចូលទៅក្នុងទឹក។

នៅក្នុងឧបទ្ទវហេតុនេះ យុវជនឈ្មោះ ប៊ូ ផល្លា បានស្រវ៉ាតោងប៊ីដុងក្បូនជាប់រួចផុតគ្រោះថ្នាក់ ចំណែកឯយុវជនម្នាក់ទៀត ឈ្មោះ វុធ វង់ ធ្លាក់ចូលទឹកគួបផ្សំជាមួយសម្លៀកបំពាក់ក្រាស់ធ្ងន់ផង បណ្ដាលឲ្យផុតដៃផុតជើង ហូរតាមទឹកលិចបាត់រកមិនទាន់ឃើញ។
កម្លាំងអន្ដរាគមន៍កង៥០២ សហការជាមួយកម្លាំងអន្ដរាគមន៍កងពលតូចថ្មើរជើងលេខ៥២ ផ្នែកសឹករងស្រុក សំឡូត នគរបាលការពារព្រំដែនលេខ៣១០ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំតាតោក និងពលរដ្ឋសរុប ប្រមាណ៤០នាក់ កំពុងស្វែងអ្នកបាត់ខ្លួន៕







-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?