Connect with us

ព័ត៌មានជាតិ

កម្ពុជា កំពុងព្យាយាមជួយជនរងគ្រោះបរទេស ដែលចាញ់បោកពីការជួញដូរមនុស្សដោយបង្ខំ

បានផុស

នៅ

ប្រទេសកម្ពុជា កំពុងព្យាយាមជួយជនរងគ្រោះបរទេស ដែលចាញ់បោកពីការជួញដូរមនុស្សដោយបង្ខំ ដែលឲ្យពួកគេធ្វើការឆបោកតាមរយៈការហៅទូរស័ព្ទ ឬ (Call Center)។ នេះបើតាមការអះអាងរបស់អាជ្ញាធរកម្ពុជា ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន VOA Thai កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរតៃវ៉ាន់ កាលពីពេលកន្លងទៅនេះ ធ្លាប់បានអំពាវនាវឲ្យដោះលែងពលរដ្ឋរបស់ខ្លួនជាង ៣០០នាក់ ដោយតៃវ៉ាន់បាននិយាយថា ជនរងគ្រោះទាំងនោះ ត្រូវបានគេបោកប្រាស់ដោយឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមការផ្សព្វផ្សាយ របស់សារព័ត៌មានខាងលើដដែលនេះ។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍កាលពីសប្ដាហ៍មុនថា អ្នកដែលចាញ់បោកគេទាំងនោះ ភាគច្រើន គឺសុទ្ធតែជាអ្នកដែលទទួលបានការអប់រំល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ ហើយជឿជាក់ថា ការងារដែលពួកគេមកធ្វើនៅកម្ពុជា នឹងបានទទួលកម្រៃខ្ពស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ ប៉ុន្តែជាក់ស្ដែង ពួកគេត្រូវបានគេឲ្យមកធ្វើការនៅកន្លែងហៅទូរស័ព្ទ (Call Center) ដើម្បីបោកប្រាស់ជនរងគ្រោះ ដែលភាគច្រើនជាជនជាតិចិនដីគោក ដើម្បីឲ្យពួកគេផ្ទេរប្រាក់សម្រាប់វិនិយោគ។

ប្រភពដដែលបន្តថា បន្ទាប់ពីសមត្ថកិច្ចបានចុះទៅកាន់ខេត្តព្រះសីហនុ និងខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ ដើម្បីធ្វើការស៊ើបអង្កេតទីតាំងដែលត្រូវសង្ស័យ ដែលក្នុងនោះ សមត្ថកិច្ចអាចចាប់ខ្លួនជនសង្ស័​យបានមួយចំនួន លើការចោទប្រកាន់ពីបទជួញដូរមនុស្ស។ នេះបើតាមការស្រង់ប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្ដេច ស ខេង បានថ្លែងបន្តថា សមត្ថកិច្ចកម្ពុជា កំពុងព្យាយាមស៊ើបអង្កេតបន្តថា តើការអះអាងរបស់អ្នកដែលថា ខ្លួនជនរងគ្រោះនោះ តើជាការពិតដែរឬយ៉ាង៕

អត្ថបទ៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម