ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ៖ យុវជនយល់ច្បាស់ពីនីតិវិធីច្បាប់បោះឆ្នោត និងមានភាពក្លាហាន
បច្ចុប្បន្នយុវជនយល់ច្បាស់អំពីនីតិវិធីច្បាប់បោះឆ្នោត និងមានភាពក្លាហាន ពេលចុះសង្កេតការណ៍បោះឆ្នោត។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌី វិជ្ជា អគ្គស្នងរងនគរបាលជាតិ ជាប្រធាន សសយក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារអ្នកសង្កេតការណ៍ជាតិ សសយក ខេត្តស្វាយរៀង។

ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ថា ការចូលរួមចំណែករបស់យុវជន តាមបណ្ដា ក្រុង ស្រុក និងការដឹកនាំរបស់ក្រុមការងារមានផែនការច្បាស់លាស់ ទាំងការរៀបចំសកម្មភាពការងារ និងការរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកជាបន្តបន្ទាប់ ការទទួលបានគ្រូបណ្ដុះបណ្ដាលល្អៗពីស្ថាប័ន គ.ជ.ប ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ចំៗដល់យុវជន និងការមានកិច្ចសហការល្អជាមួយមន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដែលយើងឃើញតាមរបាយការណ៍ មានការងារមិនយល់គ្នាខ្លះ នៅពេលបោះឆ្នោត ដោយសារការមិនយល់ពីតួនាទី ភារកិច្ច របស់មន្រ្តីមួយចំនួនតូច ជាមួយអ្នកសង្កេតការណ៍យើង បានសម្របសម្រួលដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តម បានបន្តថា យុវជនបច្ចុប្បន្នមានភាពក្លាហាន ពេលចុះសង្កេតការណ៍ អ្វីដែលយុវជនកត់សម្គាល់ឃើញ គឺមិនមែនជាភាពចៃដន្យទេ គឺកើតឡើងពីការយល់ច្បាស់ពីនីតិវិធី ច្បាប់បោះឆ្នោត បានច្បាស់លាស់ និងភាពក្លាហានរបស់យុវជនដែលទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់ មានភាពក្លាហានក្នុងការកត់ត្រា និងលើកឡើងមកនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចការងារអ្នកសង្កេតការណ៍ជាតិនេះ ជាការងារស្នូលមួយក្នុងសសរស្តម្ភរបស់ សសយក ដែលស្ថិតក្នុងយុទ្ធនាការពលរដ្ឋល្អ ដែលសកម្មភាពនេះ ចូលរួមក្នុងការសង្កេតមើលនូវដំណើរការ ជាសាក្សីដ៏សំខាន់ក្នុងការឃ្លាំមើល និងធានាបាននូវការបោះឆ្នោតប្រព្រឹត្តទៅដោយអហឹង្សា សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ព្រមទាំងឆ្លុះបញ្ជាំងបាននូវសមត្ថភាពមន្រ្តី គ.ជ.ប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំប្រព័ន្ធបោះឆ្នោតបានដោយខ្លួនឯង ដោយមិនពឹងពាក់លើបរទេសក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។

ភាពជោគជ័យរបស់ សសយក មិនមែនកើតចេញពីថ្នាក់ដឹកនាំខេត្តប៉ុណ្ណោះទេ គឺកើតចេញពីយុវជនអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតផ្ទាល់ អ្វីដែលអ្នកសង្កេតការណ៍យើងសង្កេតឃើញ កត់ត្រាចូលក្នុងរបាយការណ៍នេះ បង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់យុវជន។ ឯកឧត្តម ឌី វិជ្ជា មានប្រសាន៍បែបនេះ នៅក្នុងពិធីកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ២១ ខែ សីហា៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ