Connect with us

ព័ត៌មានជាតិ

តើអ្នករាយការណ៍ពិសេស UN មានអាណត្តិការងារ និងភារកិច្ចអ្វីខ្លះលើការងារសិទ្ធិមនុស្សនៅកម្ពុជា?

បានផុស

នៅ

ក្រោយការតែងតាំងរបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២១ ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទីត មុនតាប៊ន បានមកធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោកនៅកម្ពុជា នៅថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចរបស់លោក វិទីត ក្នុងនាមជាអ្នករាយការណ៍ពិសេសនេះ តើមានភារកិច្ច តួនាទី និងការងារអ្វីខ្លះលើកិច្ចការសិទ្ធិមនុស្សនៅកម្ពុជា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នករាយការណ៍ពិសេស គឺជាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រ ជាជាតិ ដើម្បីតាមដាន និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែ អ្នករាយការណ៍ពិសេសនេះ មិនមែនជាមន្ត្រី ឬបុគ្គលិករបស់អង្គការសហប្រជាជាតិទេ ដោយមិនទទួលបានប្រាក់បៀវត្សពីអង្គការសហប្រជាជាតិ និងមិនធ្វើការឲ្យរដ្ឋាភិបាល ឬក្រុមផលប្រយោជន៍ណាមួយឡើយ។

អាណត្តិរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយអនុលោមតាមមាត្រា ១៧ នៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយទូលំទូ លាយនៃជម្លោះកម្ពុជា និងមាត្រា ៣នៃកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា។

នៅមុនឆ្នាំ២០០៨ អាណត្តិរបស់ប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយតំណាងពិសេសនៃអគ្គលេខាធិការសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកកាន់អាណត្តិជាតំណាងពិសេសនេះ គឺត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ បើទោះបីជាត្រូវរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏ដោយ។ ជាមួយគ្នានេះ តំណាងពិសេស ក៏រាយការណ៍ទៅមហាសន្និបាត និងគណៈកម្មការសិទ្ធិមនុស្សផងដែរ។

ភារកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺធ្វើការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្ស ហើយរាយការណ៍ជាសាធារណៈ ដោយធ្វើការជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្សនេះ។ អ្នករាយការណ៍ពិសេស ត្រូវធ្វើទស្សនកិច្ចជាទៀងទាត់ ហើយរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជាជំនួយការផ្នែកភស្តុភារ និងបច្ចេកទេស។

អ្នករាយការណ៍ពិសេស គឺមានតួនាទីដាច់ដោយឡែកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលជាស្ថាប័នផ្លូវការនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ តែយ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​ទាំង​ពីរ​មាន​អាណត្តិ​បំពេញ​បន្ថែម និង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា។ ឧត្តមស្នងការអង្គការសហប្រជាជាតិ គឺមានតួនាទីផ្តល់សេវាលេខាធិការដ្ឋានដល់អ្នករាយការណ៍ពិសេស នៅក្នុងអំឡុងពេលបេសកកម្មមកកម្ពុជា។  

គួរជម្រាបថា បើគិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ និងអ្នករាយការណ៍ពិសេសចំនួន ៧រូបហើយ រួមមាន៖

១. លោក Michael Kirby ជនជាតិអូស្ត្រាលី អាណត្តិការងារឆ្នាំ១៩៩៣-១៩៩៦

២. លោក Thomas Hammarberg ជនជាតិស៊ុយអែត អាណត្តិការងារឆ្នាំ១៩៩៦-២០០០

៣. លោក Peter Leuprecht ជនជាតិអូទ្រីស អាណត្តិការងារឆ្នាំ២០០០-២០០៥

៤. លោក Yash Ghai ជនជាតិកេនយ៉ា អាណត្តិការងារឆ្នាំ២០០៥-២០០៨

៥. លោក សុរិយា ស៊ូប៊ែឌី ជនជាតិនេប៉ាល់ អាណត្តិការងារឆ្នាំ២០០៨-២០១៥

៦. លោកស្រី Rhona Smith ជនជាតិចក្រភពអង់គ្លេស អាណត្តិការងារឆ្នាំ២០១៥-២០២១

៧. លោក វិទីត មុនតាប៊ន ជនជាតិថៃ អាណត្តិការងារឆ្នាំ២០២១ ដល់បច្ចុប្បន្ននេះ ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ឱកាសថ្ងៃចម្រើនព្រះជន្ម ព្រះនាងតូច ជេន​ណា បង្ហាញឆន្ទៈបន្តដំណេីរលេីវិថីសិល្បៈ បម្រើឧត្តមប្រយោជន៍ជាតិ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​អ៊ីស្រាអែល​វាយប្រហារទីតាំងយោធា​ស៊ីរី​ ក្នុង​ខេត្ត Deraa ភាគខាងត្បូង​​​​ប្រទេស​

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Facebook
ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​Facebook នឹង​លុបវិដេអូផ្សាយផ្ទាល់ ​បន្ទាប់ពី ៣០ ថ្ងៃ នៅវៀតណាម

ព័ត៌មានជាតិ៤៤ នាទីutes មុន

បរិបទសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោចង់ឱ្យប្រទេសជាដៃគូ រាប់ទាំងកម្ពុជា សម្លឹងមើលទីផ្សារតំបន់អាស៊ាន និង RCEP

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម១៩ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ២២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម