ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់បំផុតមិនទុក្ខឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារឡើយ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ដោយមិនទុក្ខឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារឡើយ ជាពិសេសកុមារកំព្រាតែម្ដង ទោះនៅជនបទដាច់ស្រយ៉ាលយ៉ាងណាក្តី។
លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនកុមារកំព្រា និងប្រជាពលរដ្ឋចំនួន ៣០០នាក់ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពិធីបានរៀបចំនៅវត្តចាក់អង្រែលើ នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២នេះ។
នៅក្នុងឱកាសនោះ លោកជំទាវ បាននាំយកសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
លោកជំទាវ ម៉ែន សំអន បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៍ មានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចយ៉ាង លឿន ផ្តល់ឱកាស និងសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរនានា មានជីវភាពរស់នៅកាន់តែប្រសើរជាលំដាប់ ដែលបានអនុញ្ញាតឲ្យយើងទាំងអស់គ្នាបានជួបជុំសំណេះសំណាលគ្នា នាពេលនេះ។
លោកជំទាវ ក៏បានក្រើនរំលឹកដល់ក្មួយៗកុមារកំព្រាទាំងអស់ថា ថ្វីត្បិតតែយើងកំព្រា កុំបាក់ទឹកចិត្ត កុំគិតថាយើងឯកោរ សូមក្មួយៗគិតថានៅមានការថែទាំពីសំណាក់ លោកគ្រូ អ្នកគ្រូ ជាពិសេសការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនបានទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។
លោកជំទាវ ក៏បានផ្តាំផ្ញើដល់កុមារទាំងអស់ត្រូវថែទាំសុខភាព ជាពិសេសគោរពតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន សារធាតុញៀនផ្សេងៗ ត្រូវខិតខំរៀនសូត្រ ស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ បង្កើនចំណេះដឹង បង្កើនជំនាញការងារ ដើម្បើចិញ្ចឹមជីវិត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យក្លាយក្លាយជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
អំណោយដែល ៣០០នាក់ ទទួលបានក្នុងថ្ងៃនេះ រួមមាន៖
១. មណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងមជ្ឈមណ្ឌលកូលាបទី៤ ចំនួន ២០០នាក់ ទទួលបាន អង្ករ ១.០០០គីឡូក្រាម, មី ២០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអីវ ១០យួរ, ទឹកសុទ្ធ ២០កេស, ម៉ាស ១កេស, ភេសជ្ជៈ ១០កេស ថវិកា ២លានរៀល ។
២. កុមារនៅក្នុងសហគមន៍នៃសំណង់មិនរៀបរយ សង្កាត់ចាក់អង្រែលើ ចំនួន ១០០នាក់ ទទួលបាន អង្ករ ៥០០ គីឡូ ក្រាម, មី ២០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអីវ ១០យួរ, ទឹកសុទ្ធ ២០កេស, ម៉ាស ១កេស, ភេសជ្ជៈ ៥កេស ថវិកា ២ លានរៀល ។
៣. ចំណែកឯ អ្នកចូលរួម ៣០០នាក់ ក៏ទទួលបានការឧបត្ថម្ភជាថវិកាពីសំណាក់ លោក អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន RITHYSETH DEVELOPMENT ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក