ព័ត៌មានជាតិ
គិតត្រឹមម៉ោង៤រសៀលថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៨លើក ស្លាប់ចំនួន១០នាក់
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាល បានរកឃើញយានយន្តរបស់ច្បាប់ចំនួន៩៥៧ គ្រឿង ក្នុងនោះម៉ូតូចំនួន៦៤៨គ្រឿង និងរថយន្តចំនួន៣០៩ គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន ក្នុងចំណោមយានយន្តទាំង៣០៩គ្រឿងនោះ មានយានយន្តតូចចំនួន២៥០គ្រឿង និងយានយន្តធំចំនួន៥៩ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៥៨គ្រឿង, អត់មានបើកបរចំនួន១៣នាក់, ល្មើសញ្ញាចំនួន១៩ គ្រឿង, បើកបរអត់ខ្សែដាក់ខ្សែក្រវាត់ចំនួន១៥៤នាក់, លើសចំណុះចំនួន១៦ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន២នាក់, អត់ស្លាកលេខចំនួន១៣ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន៣៤នាក់។

ចំណែកម៉ូតូល្មើសទាំង៦៤៨គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៥៧៣នាក់, បើកបរល្មើសសញ្ញាចំនួន៤៣គ្រឿង, លើសចំណុះចំនួន១គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន៦នាក់, បើកបរដោយគ្មានស្លាកលេខចំនួន៤គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន២១នាក់។
លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានឲ្យដឹងដែរថា នៅថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៨លើក ក្នុងនោះស្លាប់ចំនួន១០នាក់ របួសចំនួន១០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៨នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្តចំនួន៦។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ សមត្ថកិច្ចនគរបាល បានរកឃើញយានយន្តល្មើសច្បាប់ចំនួន៩៥៣ គ្រឿង ក្នុងនោះម៉ូតូចំនួន៦៧៨គ្រឿង និងរថយន្តចំនួន២៧៥ គ្រឿង៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ