ព័ត៌មានជាតិ
អតីតពលករសំណង់នៅថៃម្នាក់ ចាប់យករបរចិញ្ចឹមសត្វកណ្តុរដំបូងគេ
ក្នុងកិច្ចសម្ភាសជាមួយ កម្ពុជាថ្មី លោក មុយ រើន អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានឲ្យដឹងថា ដោយសាតែមានវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ លោកក៏បានចាកចេញពីស្រុកំណើតទៅទៅធ្វើកម្មករសំណង់នៅប្រទេសថៃតាំងពីឆ្នាំ២០០៥ ក្នុងខេត្តឈុនបូរី ប្រទេសថៃ ដើម្បីសន្សំប្រាក់មកបង្កើតមុខរបរនៅក្នុងស្រុកកំណើតវិញ លុះដល់ឆ្នាំ២០១៩លោកបានចាប់អារម្មណ៍កសិដ្ឋានចិញ្ចឹមសត្វកណ្តុរប្រែងមួយកន្លែងនៅស្រុកថៃ ទើបលោកឆ្លៀតពីការងារធ្វើសំណង់ហើយទៅសុំម្ចាស់កសិដ្ឋានចិញ្ចឹមសត្វកណ្តុរផ្តល់ចំណេះដឹងខ្លះៗអំពីរបៀបចិញ្ចឹម ហើយលោកក៏បានចែកទិញពូជបន្តិចបន្តួចពីម្ចាស់កសិដ្ឋានរហូតលោកបានបង្កាត់ពូជបានដោយខ្លួនឯង ហើយលោកក៏បានផ្ញើពូជកណ្តាលប្រែងនេះមកឲ្យក្រុមគ្រួសារនៅក្នុងស្រុកចិញ្ចឹមបណ្តើរៗ រហូតដល់ដើមឆ្នាំ២០២១ ទើបលោកត្រឡប់មកពីប្រទេសថៃដោយឈប់ធ្វើជាកម្មករមកចាប់មុខរបរដែលលោកពេញចិត្តនេះតែម្តង។

លោកបន្តថា ក្រោយពីលោកត្រឡប់មកស្រុកកំណើតវិញបានប្រាក់ខ្លះដើម្បីមកសាងសង់កន្លែងចិញ្ចឹមមានអ្នកភូមិស្រុករួម និងគ្រួសារលោកផងបាននាំគ្នាសើចដោយនិយាយថា មុខរបរច្រើនណាស់មិនធ្វើទៅចិញ្ចឹមសត្វកណ្តុរទៅវិញ។ លោកថា ពេលឮពាក្យបែបនេះលោកគិតថា ជាពាក្យដើម្បីជំរុញចិត្តលោកកាន់តែខ្លាំងឡើងដើម្បីសម្រេចមុខរបរដែលជាក្តីសុបិន្តរបស់លោកតាំងពីនៅប្រទេសថៃ ដែលលោកបានព្យាយាមធ្វើការបណ្តើរសិក្សារៀនសូត្រពីរបៀបចិញ្ចឹមពីអ្នកជំនាញជាម្ចាស់កសិដ្ឋានបណ្តើរដើម្បីយកចំណេះនេះមកអនុវត្តនៅ ស្រុកខ្មែរឲ្យបានទូលំទូលាយដូចនៅស្រុកគេដែរដើម្បីជាផលប្រយោជន៍ដល់ប្រជាជនខ្មែរណាដែលចង់បង្កើតមុខរបរមួយនេះសម្រាប់ផលប្រយោជន៍គ្រួសារ និងកាត់បន្ថយសំណាកស្រុក ។

លោកបន្តថា ក្រោយពីលោកបានត្រឡប់មកចាប់របរខាងលើនេះនៅស្រុកវិញ លោកក៏បានរៀនតាមyouTubeផងដែរ ដើម្បីឲ្យយល់ដឹងកាន់តែច្រើនលើមុខរបរមួយនេះទើបរហូតមកដល់ពេលនេះ លោកក៏ទទួលបានប្រាក់ចំណូលបានគួរសមដើម្បីផ្គង់ផ្គង់គ្រួបសារ ខណៈបច្ចុប្បន្នមានអថិតជកម្ម៉ង់តាមបណ្តាខេត្ត និងក្នុងខេត្តជាបន្តបន្ទាប់ដោយលក់ក្នុងមួយគូរញីឈ្មោលមានដូចជាតម្លៃមួយគូរ ១៥ដុល្លារ. ២៥ដុល្លារ និង១គូរ ៣៥ដុល្លារ ក្នុងនោះសម្រាប់១គូរតម្លៃ១៥ដុល្លារ គឺប្រភេទកូនទើបបែកពីមេបានជាងមួយខែ។ ចំណែកតម្លៃពី ២៥ទៅ ៣៥ដុល្លារ គឺប្រភេទធំយកទៅបង្កាត់ពូជតែម្តង ដោយពូជឈ្មោលមានទម្ងន់ជាងមួយគីឡូក្រាមតិចតូច១,៣គ.ក រីឯពូជមេទម្ងន់ជិត១គីឡូក្រាម៨-៩ខាំ ហើយបច្ចុប្បន្នលោកបានពង្រីកបានជាង១០០គូរ ស្មើនឹងជិត៥០០ក្បាល ៤៥០ក្បាល។

ពាក់ព័ន្ធនឹងមុខរបរខាងលើ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត បានប្រាប់ កម្ពុជាថី្ម ឲ្យដឹងថា «ខ្ញុំអត់ទាន់ដឹងដែរ អានឹងត្រូវក្រុមការងារចុះទៅពិនិត្យមើលសិនដោយយើងមិនដឹងសត្វកណ្តុរនឹងវាមិនដឹងឋិតក្នុងប្រភេទសត្វកណ្តុរនាំមកពីប្រទេសណាព្រោះកិច្ចការនឹងបានប្រគល់អំណាចដល់ថ្នាក់ស្រុកហើយ ដើម្បីឲ្យខាងមន្ត្រីស្រុកចុះពិនិត្យគិតគូរមួយជំហ៊ានសិន»។
ផ្ទុយពីការលើកឡើងពីប្រធានមន្ទីរ លោក មុយ រើន បានបញ្ជាក់ថា ពេលដែលលោកបានត្រឡប់មកពីប្រទេសថៃវិញ លោកបានទៅជួបមន្ត្រីកសិកម្មស្រុករួចរាល់ដែរហើយដើម្បីសុំឲ្យខាងជំនាញមកជួយពិនិត្យមើលនឹងផ្តល់យោបល់លើការចិញ្ចឹមប៉ុន្តែរហូតដល់ពេលនេះមិនមានមន្ត្រីជំនាញស្រុកមួយណាមកក្បែរឡើយ ខណះដែលលោកចង់ពង្រីកវិសាលភាពឲ្យទូលំទូលាយដូចនៅប្រទេសថៃ និងវៀតណាមហើយមានមន្ត្រីជំនាញមកជួយពិនិត្យនឹងផ្តល់យោបល់ត្រឹមត្រូវដោយលោកមិនចង់ធ្វើអ្វីមួយដោយគ្មានការគាំទ្រនឹងលើកកម្ពស់ពីមន្ត្រីជំនាញនោះឡើយ។

លោកបន្តថា កាលពីលោកនៅរៀនរបៀបចិញ្ចឹមនៅស្រុកថៃ ខាងជំនាញចិញ្ចឹមរបស់ថៃមិនបានប្រាប់ពីការប្រើប្រាស់ថ្នាំបង្កាជំងឺនោះទេ ព្រោះពូជកណ្តុលនេះខាងថៃប្រាប់ថា មិនមានជំងឺអ្វីគួរឲ្យកត់សម្គាល់ដូចកណ្តុរប្រែងតាមស្រែនោះទេ តែគេគ្រាន់តែពន្យល់ពីការឲ្យចំណីនិងថែទាំតាមបច្ចេកទេសតែប៉ុណ្ណោះប៉ុន្តែបើសិនជាវាខាំដៃលោកថាគេណែនាំឲ្យយើងទៅចាក់វ៉ាក់សាំងដូចវ៉ាក់សាំងឆ្កែឆ្គួតខាំដែរ លោកថា ខុសពីខ្មែរយើងមានរូបលោកនឹងអ្នកភូមិសុទ្ធតែធ្លាប់បានកណ្តុរ ប្រែងស្រែខាំរាប់មិនអស់ហើយមិនដែលបានចាក់ថ្នាំផង ខណះកាលណោះនាំគ្នាដើរដាក់ អង្គុប ដើម្បីយកមកធ្វើជាម្ហូបប្រចាំថៃ្ង៕
អត្ថបទ៖ សៅ សារិទ្ធ


-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ