Connect with us

ព័ត៌មានជាតិ

ស្ពានបេតុងថ្មីកោះយ៉ តម្លៃជាង ១លានដុល្លារ ស្ថិតនៅស្រុកមណ្ឌលសីមា ចាប់ផ្ដើមសាងសង់ហើយ

បានផុស

នៅ

ការដ្ឋានស្ពានបេតុងថ្មីកោះយ៉ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង តម្លៃ ១លាន ជិត ៤សែនដុល្លារ បានផ្តើមសាង សង់ហើយ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឯកភាពអនុញ្ញាតឲ្យមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះ​កុង ទទួលបន្ទុកសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនយូរនោះទេ អាចថា ១ឆ្នាំកន្លះ ស្ពានបេតុងថ្មីកោះយ៉ នឹងលេចរូបរាងឡើងបម្រើដល់ប្រជាពលរដ្ឋ និងអ្នកទេសចរគ្រប់ទិសទី បានធ្វើចរាចរណ៍ឆ្លងកាត់ដោយសុវត្ថិភាព មិនប្រឈមនឹងគ្រោះថ្នាក់ដូចសព្វថ្ងៃ ខណៈស្ពានចាស់មានសភាពចាស់​ខ្លាំង។ នេះបើតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។

លោក អន ដាវុធ បន្ថែមថា ក្រុមមន្រ្តី កម្មករជំនាញ គ្រឿងចក្រ ចាក់ដីបំពេញការដ្ឋាន និងសម្ភារៈសំណង់ បម្រើការដល់ការដ្ឋានស្ថាបនាស្ពានបេតុងកោះយ៉ បាននិងកំពុងមមាញឹកទៅបែបផែនរៀងៗខ្លួន ទោះបីជាអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ដោយ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង លើកឡើងទៀតថា គម្រោងស្ថាបនាស្ពានបេតុងថ្មីកោះយ៉នេះ មានតម្លៃ ១លាន ជិត ៤សែនដុល្លារ ហើយប្រវែង ១២៦ ម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងសាងសង់ស្ពាននេះ ធ្វើងឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ សម្របសម្រួល។

គួរកត់សម្គាល់ថា បច្ចុប្បន្ន ស្ពានដែកបាឡេកោះយ៉ មានសភាពចាស់ទ្រុឌទ្រោម ហើយតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទៅប្រចាំ ជាពិសេសរដូវភ្លៀងធ្លាក់។ បញ្ហានេះ ក៏បានជ្រាបទៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ទើបសម្តេចប្រកាសអំពីគម្រោងស្ថាបនា ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយថវិកាអនុវត្ត។

ទាក់ទងនឹងការដ្ឋានស្ពាននេះដែរ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា នៅតែថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ជាកាដូដ៏ល្អពិសេស ជាចំណងដៃដល់ពលរដ្ឋ និងអ្នកទេសចរបានឆ្លងកាត់។ គម្រោងស្ថាបនាស្ពានកោះយ៉ថ្មីនេះ មានផលប៉ះពាល់ចំពោះពលរដ្ឋកើតមានតិចតួចបំផុត តែទោះយ៉ាងណាក្រុមការងារពាក់ព័ន្ធ បានសម្របសម្រួលដោះស្រាយរួចរាល់ហើយដែរ។

លោក ប្រាក់ វិចិត្រ តំណាងប្រជាពលរដ្ឋ ជឿជាក់ថា នៅពេលការដ្ឋានស្ពាននេះបញ្ចប់ជាស្ថាពរ វាជាចំណងដៃថ្មីមួយ សម្រាប់មូលដ្ឋានស្រុកមណ្ឌលសីមា ព្រមទាំងផ្តល់ការចរាចរណ៍ចរាចរណ៍ប្រកប​ដោយសុវត្ថិភាព និងទាក់ទាញកំណើនភ្ញៀវទេសចរមកលេងកម្សាន្ត ស្ទើរគ្រប់រដូវកាល៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានជាតិ១ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម