Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ហាង «ស្រី នាង សម្រស់​ធម្មជាតិ» ព្រោះ​មាន​ភាព​មិន​ប្រក្រតី

បានផុស

នៅ

​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប បាន​ចុះបិទទីតាំងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» កាលពី​រសៀល​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅផ្លូវតាមបណ្តោយផ្លូវ លោកតាណឺយ ក្នុងភូមិដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ដែល​បើកអាជីវកម្មដោយគ្មានច្បាប់​ និងបានរកឃើញ​បញ្ហាមិនប្រ​ក្រតីជាច្រើន​ចំណុច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បានប្រាប់ឱ្យថា កម្លាំង​ចម្រុះ​រួមមាន​អាជ្ញាធរ​មូលដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង​មន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះទៅផ្អាកទីតាំង«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិត​ផល​សម្រស់ធម្មជាតិ។

លោកបន្តថា ​សមត្ថកិច្ចរកឃើញមានភាពមិនប្រក្រតីចំនួន៤ចំណុច៖ ទី១/បើកអាជីវកម្ម អត់ច្បាប់។ទី២/ អាហារបំប៉ង អត់មានចុះប្រវេតរបស់ក្រសួងសុខាភិបាល។ទី៣/ ផាកពិន័យអន្តរកាលតាមច្បាប់ ស្តីពី​ឱសថ។ទី៤/ផ្អាកអាជីវកម្ម​បណ្ដោះអាសន្ន​ រង់ចាំឲ្យ​សុំច្បាប់រួចរាល់ ទើបឲ្យបើកដំណើរការឡើងវិញ។

ចំណែកលោកស្រី​វេជ្ជបណ្ឌិត​ លី វណ្ណៈ ប្រធាន​ការិយាល័យ​និយ័ត​កម្ម​ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បានមាន​ប្រសាសន៍​ថា​ ករណី​ផលិតផល​របស់«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផល​សម្រស់​ធម្មជាតិ​នេះ ​មិនទាន់បានចុះប្រវេទ គឺខុសច្បាប់គ្រប់គ្រងឱសថ និង គ្រប់គ្រង គ្រឿងសម្អាង ហើយ​ថែមទាំងបាន​ផ្សព្វផ្សាយ​ថា ព្យាបាល​ជា តាមពិតផលិតនោះ​គ្រាន់តែជាប្រភេទ​អាហារ​បំប៉ន​សុខភាព​ប៉ុណ្ណោះ ​បែរជាហ៊ានផ្សព្វផ្សាយ ថា ព្យាបាល គីស​ ​ គឺវាខុសច្បាប់ ទាំងស្រុងតែម្ដង៕
 
អត្ថបទ​៖កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម