ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំកម្មវិធីជួបជុំអាហារសាមគ្គី ថ្លែងអំណរគុណដល់បុគ្គលិករាប់ពាន់នាក់របស់មហាគ្រួសារក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប
ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានរៀបចំកម្មវិធីសំណេះសំណាល អាហារសាមគ្គីជួបជុំមហាគ្រួសារក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ដែលមានវត្តមានចូលរួមពីសំណាក់បុគ្គលិកក្រុមហ៊ុនមកពីទូទាំងប្រទេសកម្ពុជា ប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។
កម្មវិធីជួបជុំអាហារសាមគ្គីដ៏ធំនេះ មិនមែនគ្រាន់តែការជួបជុំ កម្សាន្តសប្បាយ ពិសារភោជនីយអាហារជុំគ្នានោះទេ តែជាឱកាសសម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនធ្វើការថ្លែងអំណរគុណ ចំពោះបុគ្គលិកទាំងអស់គ្នា ដែលតែងបានបំពេញភារកិច្ចការងារ និងតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដែលជាកត្តារុញច្រាននាំឱ្យក្រុមហ៊ុនយក្សមួយនេះអាចរីកចម្រើនបានតាំងពីចំណុចសូន្យ រហូតមកដល់សព្វថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប តែងផ្តល់តម្លៃខ្ពស់ចំពោះអតីតភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកនីមួយៗ ហើយអ្នកឧកញ៉ាផ្ទាល់ និងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ៗរូប តែងផ្តល់តំលៃ ការគោរពស្រឡាញ់ និងឱកាសចំពោះបុគ្គលិកទាំងអស់ស្មើៗគ្នា ដោយមិនមានប្រកាន់ពីតួនាទី ឋានៈ ឬកម្រិតចំណេះដឹងនោះទេ។ អ្នកឧកញ៉ាអគ្គនាយកក៏បានស្នើឱ្យបុគ្គលិកគ្រប់ៗរូបបន្តប្ដូផ្ដាច់លើថ្នាក់ដឹកនាំក្រុមហ៊ុន និងខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងបន្តស្រាក់ដៃគ្នាជាធ្លុងរួមមួយ ដើម្បីជំរុញក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឱ្យកាន់តែរីកលូតលាស់បន្ថែមទៀតទៅពេលអនាគត។
សូមបញ្ជាក់ថា ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ហើយមានទស្សនៈវិស័យ និងបេសកកម្មចម្បង ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការប្រើប្រាស់ផលិតផលជាតិ បង្កើតឱកាសការងារជាមួយប្រាក់ចំណូលខ្ពស់ និងជាពិសេសគឺការផ្តល់ឱកាសវិនិយោគក្នុងតម្លៃសមរម្យ ការកម្សាន្តប្រកបដោយភាពទាក់ទាញ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
ក្រុមហ៊ុនមានប្រតិបត្តិការលើវិស័យសំខាន់ដូចជា វិស័យអចលនទ្រព្យ វិស័យសិល្បៈកម្សាន្ត វិស័យកសិកម្ម វិស័យមីក្រូហិរញ្ញវត្ថុ វិស័យអេកូទេសចរណ៍ និងវិស័យបច្ចេកវិទ្យាកសិ-ឧស្សាហកម្មជាដើម។ ក្នុងចក្ខុវិស័យទៅពេលអនាគត ក្រុមហ៊ុនក៏នឹងពិនិត្យឱកាសកិច្ចសហប្រតិបត្តិការថ្មីៗជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស លើវិស័យជាសក្តានុពលដូចជា វិស័យអប់រំ វិស័យទេសចរណ៍ អេកូ-ទេសចរណ៍ និងវិស័យអចលនទ្រព្យអាគារខុនដូ សំណង់ខ្ពស់ផងដែរកន្លងមក ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប តែងតែប្រកាន់ខ្ជាប់ការចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ដោយបានចូលរួមជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំនួយមនុស្សធម៌ ការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសកម្មភាពជាប្រយោជន៍សង្គមដទៃទៀតជាច្រើន ដែលសរុបជាទឹកប្រាក់ជាង ២៣,៣លានដុល្លារអាម៉េរិក ៕
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់