ព័ត៌មានជាតិ
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះ គឺការប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,000 នាក់។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ក្រុមហ៊ុន RMA ជា ក្រុមហ៊ុនដំបូងបំផុត ដែលនាំចូលរថយន្តមានស្តង់ដារសុវត្ថិភាពខ្ពស់ មកកាន់ទីផ្សារកម្ពុជាដែលក្នុងនោះដែរ គឺរថយន្តម៉ាក Ford ដែលមានភាពល្បីល្បាញខ្លាំងបំផុត និងបានទទួលចំណែកទីផ្សាររថយន្តថ្មីលេខ 1 នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា ហើយថ្ងៃនេះដែរក្រុមហ៊ុននឹងនាំយកអ្វីដែលកាន់តែថ្មីជូនដល់អតិថិជននោះ គឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលជារថយន្តភីកអាប់អាចជម្នះបានគ្រប់ឧបសគ្គនៃការបើកបរ។”
កម្មវិធីនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តភីកអាប់ Off-Road Performance មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេសFord ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ
ជាពិសេសនោះ គឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង Twin-Turbo 3.0L V6 EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 392 HP និងកម្លាំងរមួលកង់រហូតដល់ទៅ 583 Nm ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងគ្មានគូប្រៀប។
មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖
- ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ) និងផ្លូវមានថ្ម
- ប្រព័ន្ធកំណត់សំឡេងរថយន្ត (Exhaust Mode) ដែលអាចកំណត់សំឡេងរថយន្តបាន 4 ជម្រើសដូចជា៖ ស្ងាត់ ធម្មតា បែបស្ព័រ និងបែប BAJA Mode (ដែលសម្រាប់ការបើកបរលើផ្លូវមានឧបសគ្គ) បូករួមជាមួយនឹងការបំពាក់ជូននូវបំពង់ស៊ីមុំាង 2 ធ្វើឲ្យរថយន្តនេះមានរូបរាង និងការបញ្ចេញសំឡេងដូចទៅនឹងរថយន្តស្ព័រអញ្ចឹង
- ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Suspension Mode) ដែលអាចកំណត់បូមរថយន្តទន់ ឬរឹងទៅតាមស្ថានភាពផ្លូវ ជាពិសេសគឺបានបំពាក់នូវបូម Fox Live Valve Shocks ទំហំ 2.5 អ៉ីញ
- ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Steering Mode) ដែលអាចកំណត់ចង្កូតរថយន្តធូរ ឬតឹងទៅតាមស្ថានភាពផ្លូវ
- អ្វីដែលអតិថិជនមានការភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការចូលរលូនខ្លាំងមែនទែន
- បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិកជំនាន់ថ្មី (2H, 4H, 4L, 4A)
- អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត ដែលវានឹងដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិកដោយខ្លួនឯង និងអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត នៅលើអេក្រង់ Touchscreen 12 អ៉ីញបានយ៉ាងងាយស្រួល
- ក្រៅពីនេះ គឺនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលអាចឲ្យរថយន្តនេះជំនះបានគ្រប់ឧបសគ្គនៃការបើកបរ និងស័ក្តិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ 8 ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែជាង 7 ម៉ឺនដុល្លារតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
• អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
• អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
• អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
• អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
• អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
• អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក