Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល នឹងបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០២៣នៅថ្ងៃស្អែក

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹកស្អែកនេះ នៅទីស្តីការក្រសួងការងារ។

នេះជាលើកទី២ហើយបន្ទាប់ពីកិច្ចប្រជុំលើកទី១ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយភាគីនិយោជក និងភាគីកម្មករនិយោជិតមិនទាន់ដាក់តួលេខប្រាក់ឈ្មួ​លសម្រាប់ឆ្នាំ២០២៣ដែលជាគោល​ជំហរផ្លូវការ​របស់ខ្លួននៅឡើយដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេរំពឹងថាកិច្ចប្រជុំស្អែកនេះ នឹងដឹងពីតួលេខប្រាក់ឈ្នួលដែលភាគីនិយោជកក៏ដូចជាភាគីកម្មករនិយោជិតបានដាក់បង្ហាញជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ខណៈ​ភាគីសហជីពដែលមានសហជីពពី៤០​ទៅ៥០​នឹងធ្វើការជួបជុំគ្នានៅថ្ងៃទី២៣ ខែសីហានេះ ដើម្បីពិភាក្សាគ្នាស្វែងរកតួលេខមួយជាក់លាក់ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកិច្ចប្រជុំបានសម្រេចលទ្ធផលចំនួន៣រួមមាន៖

១-បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗសម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យទាំង៧ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣។

២-បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម ដូចជាស្ថានភាពគ្រួសារអត្រាអតិផរណា និងការចំណាយក្នុងការរស់នៅនិងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមាន ផលិតភាព

ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារនិងកម្រិតចំណេញរបស់វិស័យ ។ សេចក្ដីថ្លែងការណ៍បានបន្តថា ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិតមិនទាន់អាចបញ្ជាក់បាន​នូវតួលេខ​ដែល​ជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ ខ្លួនម្តងទៀតសិន។

៣- នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះប្រាក់ឈ្នួលអប្បបរមា​សម្រាប់​កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២២នេះមានចំនួន១៩៤ដុល្លារអាមេរិកក្នុង១ខែដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម