Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំឲ្យប្រុងប្រយ័ត្នខ្លាំងណាស់ ទៅលើបញ្ហាក្របខ័ណ្ឌ អត់ឲ្យរើសតែផ្ដេសផ្ដាសទេ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សម្ដេច​ តែងតែណែនាំជាញឹកញ៉ាប់ចំពោះការជ្រើសរើសមន្ត្រីរាជការចូលក្របខ័ណ្ឌ ដោយមិនត្រូវរើសផ្ដេសផ្ដាសនោះឡើយ។ ម្យ៉ាងវិញទៀត អ្នកដែលចង់ចូលក្របខ័ណ្ឌរដ្ឋ ត្រូវមានការប្រឡងចូលឲ្យច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០​៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន​ សែន បានលើកឡើងអំពីវិបត្តិសេដ្ឋកិច្ច ដែលកើតឡើងនៅប្រទេសស្រីលង្កា ដោយសម្ដេចទទួលព័ត៌មានថា ប្រទេសមួយនេះ មានបុគ្គលិកទទួលប្រាក់បៀវត្សរហូត ១លាន ៥សែននាក់។ ប្រសិនជាដូច្នេះមែន ប្រទេសស្រីលង្កា រកប្រាក់គ្រាន់តែសម្រាប់បើកប្រាក់ខែជូនមន្ត្រីរដ្ឋការ មិនគ្រប់គ្រាន់ផង។

សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងបន្តថា «ខ្ញុំមិនដឹងថា រឿងហ្នឹងពិត ឬមិនពិត ខ្ញុំនឹងផ្ដល់ឲ្យគេស្រាវ​ជ្រាវបន្តិចមើល បើយ៉ាងដូច្នេះមែន គឺងាប់ហើយ ស្រុកយើងអត់ហ៊ានផងប៉ុណ្ណឹងទេៗ ស្រីលង្កា ប្រជាជនក៏មិនច្រើនពេកនោះដែរ បើសិនជាស្រីលង្កាមានមន្ត្រីធ្វើការស៊ីប្រាក់ខែ រហូតដល់ ១លាន ៥សែន គឺវិបត្តិផ្ដើមចេញពីអាកន្លែងហ្នឹងតែម្ដង»។

ដោយឡែកសម្រាប់កម្ពុជាវិញ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេច បានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្លាំងណាស់ នៅក្នុងការជ្រើសរើសមន្ត្រីរាជការចូលក្របខ័ណ្ឌ ដោយមិនត្រូវរើសផ្ដេសផ្ដាសនោះទេ។ បើតាមសម្ដេចតេជោ ហ៊ុន សែន អ្នកដែលចង់ចូលក្របខ័ណ្ឌរដ្ឋ ត្រូវមានការប្រឡងចូលឲ្យច្បាស់លាស់ ហើយត្រូវជ្រើសរើសអ្នកដែលមានសមត្ថភាព។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះថា «​ខ្ញុំករុណា ខ្ញុំឲ្យប្រុងប្រយ័ត្នខ្លាំងណាស់ ទៅលើបញ្ហាក្របខ័ណ្ឌ អត់ឲ្យរើសតែផ្ដេសផ្ដាសទេ កន្លងទៅជួនកាលតម្រឹមថា អ្នកឯងចូលនិវត្តន៍ ១០នាក់ ឲ្យរើសវិញ ១០នាក់ ប៉ុន្តែស្ថាប័នខ្លះចូលនិវត្តន៍ ១០នាក់ ឲ្យរើសតែ ៥នាក់ ឬ ៣នាក់ប៉ុណ្ណោះ ដើម្បីសម្រួលបន្ទុកចំណាយបុគ្គលិកៗ ចឹងទេមិនមែនអ្នកណា ក៏ចេះតែខិតខំដើម្បីសម្រុកចូលទៅ​យកក្របខ័ណ្ឌរដ្ឋ ​អត់ទេ ត្រូវប្រឡងឲ្យបានច្បាស់លាស់ ហើយតម្រូវសម្រិតសម្រាំងយកអ្នកពូកែៗ ហើយមិនអាចចេះច្បោលៗ ហើយទទួលយកក្របខ័ណ្ឌ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៣៨ នាទីutes មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

សង្រ្កាន្តវត្តភ្នំ ភ្ជាប់​ផ្លូវ​ថ្មើរ​ជើង​មាន​ពលរដ្ឋ និង​អ្នកទេសចរ​មក​កម្សាន្តជិត ៤លាននាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម