ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន អះអាងថា មានកត្តា ២ ដែលអាចនាំផ្ទុះសង្គ្រាម បើគ្មានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា មានកត្តាចំនួន ២យ៉ាងដែលអាចនាំឲ្យផ្ទុះសង្គ្រាមនៅកម្ពុជា ប្រសិនបើអវត្តមានការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះថា ៖ «សង្រ្គាមនៅកម្ពុជា ជៀសមិនផុតទេ បើសិនគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាច គឺសង្គ្រាមនឹងផ្ទុះ» ។ ត្រង់ចំណុចនេះ សម្តេចតេជោ គូសបញ្ជាក់ថា មានកត្តាចំនួន២ ដែលនឹងនាំឲ្យផ្ទុះសង្គ្រាមនៅកម្ពុជា គឺកត្តាសង្រ្គាមផ្ទៃក្នុង ក្រោយក្រុមប្រឆាំងប្រកាសប្រើពាក្យត្រៀមខ្លួនរឹបអូសទ្រព្យសម្បត្តិពីអ្នកមានឲ្យទៅអ្នកក្រនៅពេលខ្លួនជាប់ឆ្នោត និងការប្រកាសត្រៀមវ៉ៃយកទឹកដីដែលកម្ពុជាបានបាត់បង់ពីសម័យអតីតកាល ដូច្នេះសង្គ្រាមជាមួយប្រទេសវៀតណាម ឬប្រទេសថៃ នឹងអាចកើតឡើងជាក់ជាមិនខាន។

មិនតែប៉ុណ្ណោះទេ សម្តេចតេជោ ក៏បានចំអកជំរុញឲ្យក្រុមប្រឆាំងប្រកាសជាផ្លូវការដាក់ចេញកម្មវិធីគោលនយោបាយនៅពេលបោះឆ្នោតដោយប្រកាសវាយជាមួយប្រទេសវៀតណាម ដើម្បីយកទឹកដីរបស់កម្ពុជាបាត់បង់កាលពីសម័យអតីតកាលនោះមកវិញ ប្រសិនបើខ្លួនឈ្នះឆ្នោត។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានចំណាយពេលប្រមាណ ៥ម៉ោងនៅរដ្ឋសភាជាតិ ដើម្បីបកស្រាយ និងពន្យល់អំពីកិច្ចការព្រំដែនជាមួយប្រទេសជិតខាង ជាពិសេស ប្រវត្តិនៃការបាត់បង់ទឹកដីរបស់កម្ពុជា ដែលកាលណោះបារាំងជាអ្នកកាត់ទៅឲ្យប្រទេសវៀតណាម៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ