ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្រុងស្ទឹងសែន
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅថ្ងៃទី ២៣ ខែសីហានេះ ចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋប្រមាណ ១០៥ ហិកតានៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍បញ្ជាក់ថា ជំនន់ទឹកភ្លៀង និងទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់រហូតដល់ការប្រកាសអាសន្ន បណ្ដាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំចំនួន ៣.៣៥០ ហិចតា លើ៧ក្រុង ស្រុក ចំនួន៣៣ឃុំសង្កាត់។
ស្របពេលនេះក៏មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នលមួយចំនួន ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ពលរដ្ឋ និងផ្ទះសម្បែងនៅឡើយ។ បច្ចុប្បន្នជំនន់ទឹកស្ទឹងសែននៅស្ថានីយកំពង់ធំស្រកចុះក្រោមកំពស់ប្រកាសអាសន្នគឺ ១៣.៤៨ម៉ែត្រ ដែលកំពស់ប្រកាសអាសន្ន១៣.៥០ម៉ែត្រ។

ទន្ទឹមនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម ក៍បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានពីស្ថានភាពទឹកជំនន់ ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពស្រូវលិចទឹករបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្នើសុំពូជស្រូវសម្រាប់បង្កបង្កើនផលនៅពេលទឹកស្រកទៅវិញព្រមទាំងបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព គ្រាទឹកជំនន់បន្តហក់ឡើង ដល់ចំណុចប្រកាសអាសន្ននេះ៕


អត្ថបទ៖ ឈាង មករា

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច