ព័ត៌មានជាតិ
Update៖ ករណីជនល្មើសយកញញួរបំផ្លាញទីសក្ការព្រះអង្គដងកើ សំណុំរឿងដល់ណាហើយ?
ភ្នំពេញ៖ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញបានបញ្ជាក់ថា ជនសង្ស័យដែលវាយបំផ្លិចបំផ្លាញទីសក្ការព្រះអង្គដងកើបណ្តាលឲ្យខូចខាតនោះ កំពុងឃុំខ្លួននៅពន្ធនាគារព្រៃស រង់ចាំការកាត់ទោស។ ចំណែកឯហត្ថាខាងស្ដាំព្រះអង្គដងកើ ដែលរងការខូចខាត ត្រូវបានខាងគណៈកម្មការបុណ្យជាតិព្រះបរមរាជវាំងចាត់ចែងជួសជុលភ្លាមៗឡើងវិញ ដើម្បីឲ្យពលរដ្ឋ្មានជំនឿ អាចគោរពបូជាឡើងវិញ។
ហេតុការណ៍ការចូលវាយបំផ្លាញទីសក្ការព្រះអង្គដង្កើ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយបុរសម្នាក់មិនដឹងកើតអី បានយកញញួរចូលទៅវាយបំផ្លាញរូបសំណាកព្រះអង្គដងកើបណ្តាលឱ្យប្រេះស្រាំព្រះហត្ថាខាងស្តាំទាំងស្រុង។

សមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅមិនពិតប្រាកដ។
បើតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ បុរសជាជនល្មើសទំនងជាប្រើប្រាស់គ្រឿងញៀនបានដើរមកព្រះអង្គដងកើ ហើយឈរខាងក្រៅបង្អួចលើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើមួយ បានធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដងកើ ពេលនោះអ្នកមើលការងារ ក្នុងព្រះអង្គដងកើឃើញ ក៏ស្រែកឆោឡោឡើងស្របពេលនោះកម្លាំងសមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះ ប្រចាំការគោលដៅបានមកដល់កន្លែងកើតហេតុ អន្តាគមន៍ឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាពនាំយកមកប៉ុស្តិនគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញអនុវត្តនិតិវិធីច្បាប់។

ទីសក្ការព្រះអង្គដងកើជារៀងរាល់ថ្ងៃសីល ឬថ្ងៃពេញបូណ៌មីមានមនុស្សទៅបែបន់រាប់រយនាក់ ជាពិសេសចាប់ពីម៉ោង៣រសៀលគឺមានច្រើនរហូតដល់រកកន្លែងអុជធូបមិនបាន។ មិនថាតែអ្នកនៅក្នុងរាជធានីភ្នំពេញទេ ដែលទៅបែបន់ សូម្បីតែអ្នកនៅតាមបណ្តាខេត្តនានាក៏ទៅអុជធូបនៅទីនោះផងដែរ៕

អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍