Connect with us

ព័ត៌មានជាតិ

បិទចរាចររថយន្តធុនធ្ងន់​២ថ្ងៃនៅត្រង់ចំណុច​ស្តុបព្រែកហូរ​កែងនឹង​ផ្លូវជាតិ​លេខ២​ក្រុងតាខ្មៅ

បានផុស

នៅ

មន្ទីរសាធារណការ ​និងដឹកជញ្ជូនខេត្តកណ្តាល​បានប្រកាសបិទចរាចរ​រថយន្តធុនធ្ងន់​នៅចំណុច​ស្តុបព្រែកហូរ ​ផ្លូវជាតិលេខ២១បេ​ (១១៥) កែងនឹងផ្លូវជាតិលេខ២ ​ស្ថិតក្នុងក្រុងតាខ្មៅ ​ខេត្តកណ្តាល ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ នៅថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្តាលចុះថ្ងៃទី២៣សីហានេះបានឱ្យដឹងថា មន្ទីរសាធារណការសូមធ្វើការបិទចរាចររថយន្តធុនធ្ងន់ (រថយន្ត ដឹកដី, ខ្សាច់, ថ្ម និងសម្ភារសំណង់គ្រប់ប្រភេទ) នៅចំណុចស្តុបព្រែកហូរ ផ្លូវជាតិលេខ២១បេ (១១៥ ) កែងនឹងផ្លូវ​ជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ៨:០០នាទីយប់ ដល់ម៉ោង ៥:០០នាទីទាបថ្មី នៅថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការជួសជុលផ្លូវ ដោយចាក់អ៊ុតកៅស៊ូ (AC)។

​អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​មេត្តាជ្រាប និងជួយចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹង​នេះប្រកបដោយ​ប្រសិទ្ធភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២៧ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

Sokha Hotels

ព័ត៌មានពេញនិយម