Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឲ្យប្រធានបណ្ឌិត សភានគរបាលជាតិកម្ពុជា ពន្លឿនការបណ្ដុះបណ្ដាលសិស្សនគរបាល

បានផុស

នៅ

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា ពន្លឿនការបណ្ដុះបណ្ដាលសិស្សនគរបាល ដែលប្រឡងចប់ឲ្យឆាប់មិនត្រូវពន្យារពេល​ទុកយូរដែលនាំឲ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ និងគុណភាពប្រតិបត្តិការរបស់កម្លាំងនគរបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា តម្រូវការចាំបាច់ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានភាពចន្លោះប្រហោងនេះយើងមិនអាចទុកឱ្យនៅអូសបន្លាយទេ គឺត្រូវតែពង្រឹង និងពង្រីកកម្លាំងឱ្យបានឆ្លើយតបទៅនិងផែនការ។

សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថា យើងបានធ្វើការកំណែទម្រុងរួចទៅហើយចំពោះការជ្រើរើសមន្ត្រីនគរបាលដែលពីមុនយើងជ្រើសរើស ហើយបានបែងចែក តែបច្ចុប្បន្នយើងបែងចែកហើយបានជ្រើសរើស គឺនៅមូលដ្ឋានណាត្រូវជ្រើសរើសចេញពីមូលដ្ឋាននោះ ព្រោះនេះជាកម្លាំងរឹងមាំសម្រាប់បម្រើការងារ បើមូលដ្ឋានមានសុវត្តិភាពល្អ យើងទូទាំងប្រទេសក៏មានសន្តិសុខសុវត្តិភាពល្អដែរ លើកក្រោយយើងត្រូវតែ​រកវិធី​ដោះស្រាយ ចៀសវាងការប្រលងមួយឆ្នាំហើយមិនបានចូលរៀនមិនបានធ្វើការ អញ្ចឹងហើយយ៉ាងយូរពីរខែ ៣ខែមិនដល់ផងធ្វើម៉េចចាត់ចែងឲ្យបានដើម្បីមករៀនតែម្ដង ប្រឡងចប់ ដូចខ្ញុំបានបញ្ជាក់ខាង​លើអម្បាញ់​មិញអញ្ចឹង កាលណាយើងមានកន្លែងរៀនចប់ហើយ គឺទុកពេលវេលានៅសេសសល់របស់យើងធ្វើវិក្រឹតការវិញ ដល់ឆ្នាំក្រោយយើងហៅមកធ្វើវិក្រឹតការទៀតឱ្យវាមានកម្មវិធីវល់ចប់។ ដើម្បីយើងរៀននៅសាលាយើង​ដឹងទ្រឹស្ដី ប៉ុន្តែយើងទៅមូលដ្ឋានយើងដឹងការជាក់ស្ដែងមានបទពិសោធន៍ អញ្ចឹងយើងត្រឡប់មកវិញយើងប្រមូលបទពិសោធន៍មកឲ្យសាលាឲ្យគ្រូ គ្រូក៏រៀនហើយសិក្ខាកាមនគរបាលយើង ដែលបានចេញទៅប្រតិបត្តិការ​និងក៏បានមេរៀនពីមូលដ្ឋានម៉ូដែរអាហ្នឹងវាមានការអភិវឌ្ឍហើយ ពីព្រោះមិនងាយអ្នកណានឹកឃើញទេទ្រឹស្ដីគេអាចធ្វើការចងក្រង ប៉ុន្តែការជាក់ស្ដែងនឹកឃើញទាំងអស់ទេបទពិសោធន៍ទាល់តែឆ្លងកាត់។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានសភានគរបាលជាតិកម្ពុជាមានប្រសាសន៍ទទួលស្គាល់ថា ការរៀបចំកិច្ចការវគ្គបណ្តុះបណ្តាលនេះ​នៅមានភាពយឺតយ៉ាវខ្លះៗ​មែន ដោយសាកន្លង​មកប្រទេសកម្ពុជាយើងបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ផង។ ឯកឧត្តមប្រធានសភានគរបាលមានប្រសាសបន្ថែមថា ចាប់ពីឆ្នាំ២០២០​-២០២១មក នៅសល់សិស្សជាង១០០០នាក់ទៀតមិនទាន់បានចូលរៀន វគ្គបណ្តុះបណ្តាល ហើយបន្ទាប់ពីវគ្គនេះទៅសាលានគរបាលសភាកម្ពុជា នឹងរៀបចំបើកវគ្គនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដ៏ឆាប់ខាងមុខនេះហើយ។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល​ជំនាន់ទី១៥ លើកទី២នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែងនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសផ្តល់ការសាងសង់សាលាបណ្តុះបណ្តាលមួយខ្នងបន្ថែម រថយន្តមួយគ្រឿង ស្ថាបនាផ្លូវបេតុងប្រវែង១.៦០០ម៉ែត្រ និងប្រព័ន្ធលូប្រវែង៥០០ម៉ែត្រ និងបាន​ផ្តល់​ថវិកាដល់​សិក្ខាកាមនគរបាល១១៨នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀលផងដែរ ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម