Connect with us

ព័ត៌មានជាតិ

រូបសំណាក់ចំនួន​ ៥ អង្គ ​ដែលពលរដ្ឋជីករកឃើញ​ត្រូវបាន​ប្រគល់ឱ្យ​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​

បានផុស

នៅ

រូបសំណាកចំនួន ៥ ព្រះអង្គដែលប្រជាពលរដ្ឋរស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលម្ចាស់ផ្ទះឈ្មោះ សាបឿន រ៉ាន់ ជីកដីធ្វើបន្ទប់ទឹកហើយប្រទះឃើញកាលពីពេលថ្មីៗនេះ នៅថ្ងៃទី ២២ ​ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧៖៣០ នាទីព្រឹកលោកឧត្តមសេនីយ៍ត្រី នួន អេត ប្រធានផែនការងារនគរបាលសណ្តាប់​ធ្នាប់តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យបានធ្វើពិធីប្រគល់ និងទទួលរូបសំណាក (ឈ្មោះ ត្រៃពុទ្ធសាសនា) ចំនួន ៥ អង្គ ដែលទទួលបានមកពីអធិការរដ្ឋាននគរបាលស្រុកចុងកាល់ប្រគល់ទៅខាងមន្ទីរវប្បធម៌និង វិចិត្រសិល្បៈខេត្តឧត្តមានជ័យដឹកនាំដោយលោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និង វិចិត្រសិល្បៈ ខេត្តឧត្តមានជ័យដើម្បីយកទៅរក្សាទុកក្នុងសារមន្ទីរខេត្តឧត្តរមានជ័យ ជាសម្បត្តិបេតិកភណ្ឌជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្តឧត្តរមានជ័យបាន​បញ្ជាក់ប្រាប់ឲ្យដឹង​នៅថ្ងៃទី ២២ ខែសីហាឆ្នាំ២០២២នេះថា រូបសំណាកទាំង៥ព្រះអង្គដែលពល​រដ្ឋជីករកឃើញនៅស្រុក​ចុងកាលនោះត្រូវបានខាងកម្លាំងជំនាញផ្នែកការពារបេតិកភណ្ឌនៃស្នងការនគរបាលខេត្តបានធ្វើលិខិតប្រគល់មកឲ្យខាងមន្ទីរជាអ្នកទទួលយកគ្រប់ហើយ។

​លោកប្រធានមន្ទីរដដែលបានបន្តថា​ បើតាមការពិនិត្យជាក់ស្តែង​របស់ជំនាញមន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈ ចំពោះរូបសំណាកដែលពលរដ្ឋរកឃើញ​ទាំង៥អង្គនោះគឺធ្វើឡើង​អំពីស្ព័ន​ធម្មតាហើយនៅល្ងាចថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២២ក្នុងនាមមន្ទីរលោកបានចាត់ឲ្យមន្ត្រីរបស់​លោកនាំ​យកនូវថវិការពីខាងលោកស្នងការដែលបានជួយ​ឧបត្ថម្ភបូករួមថវិការបស់មន្ទីរ​បន្ថែម​និង​មានទាំងអង្ករយកទៅជូនទៅដល់ប្រជាពលរដ្ធរស់នៅស្រុកចុងកាល់ដែលជាម្ចាស់ផ្ទះដែលបានរកឃើញរូបសំណាកព្រះអង្គនៅក្នុងលំនៅឋាន និងបានផ្តល់ប័ណ្ណសរសើរដើម្បីជាការលើកទឹកចិត្តដល់រូបគាត់ផងដែរ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម