ព័ត៌មានជាតិ
អ្នកគាំទ្រគណបក្សភ្លើងទៀនបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពតចំនួន ៦៤៩នាក់
កំពត ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះបានរៀបចំ ពិធីបញ្ចូលសមាជិកមកពីគណបក្សភ្លើងទៀននេះ បានធ្វើឡើងក្រោមវត្តមាន អ្នកឧកញ៉ា(លោកគ្រូមា) លី សាម៉េត ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត រួមនឹងសមាជិក សមាជិកានិងបងប្អូន ប្រជាពលរដ្ឋបានអញ្ជើញ ចូលរួមប្រមាណជាង ១,០០០នាក់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា សមាជិក សមាជិកាអតីតអ្នកគាំទ្រគណបក្សភ្លើងទៀនទាំង ៦៤៩នាក់ បានសម្រេចចិត្តចូលរួមយ៉ាងត្រឹមត្រូវដើម្បីមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅពេលនេះ។ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍ ហើយរក្សាបាននូវស្ថេរភាពនយោបាយដូចសព្វថ្ងៃនេះ។ ម្យ៉ាងទៀតក្រោយពីការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន សមាជិក សមាជិកា ទាំងអស់ត្រូវបន្តរួមសាមគ្គីគ្នាដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យមានរីកចម្រើនទៅថ្ងៃមុខបន្តទៀត។

ជាមួយគ្នានេះ អ្នកឧកញ៉ា(លោកគ្រូមា) លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយទៅលើគ្រប់វិស័យ និងការអភិវឌ្ឍទៅថ្ងៃមុខ៕
ដោយ ៖ សឹង រ៉ាត់





















-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់