ព័ត៌មានជាតិ
ក្រសួងសាធារណការ ចាប់ដៃសាលាតិកណូ បណ្តុះកូនខ្មែរឲ្យខ្លាំងក្លាយទៅជាវិស្វករផ្លូវថ្នល់
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកពីគម្រោងសហការ ដើម្បីបណ្តុះបណ្តាលជំនាញវិស្វករផ្លូវ ស្ពានដល់កូនខ្មែរ ដើម្បីមានសមត្ថកិច្ចអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង ឯកឧត្តមស៊ុន ចាន់ថុល លើកឡើងថា ក្រសួងបានចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសហការគ្នារៀបចំកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រទាក់ទងនឹងផ្លូវថ្នល់ និងស្ពានដល់កូនខ្មែរឱ្យក្លាយទៅជាវិស្វករ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសរបស់ក្រសួង។
លោករដ្ឋមន្រ្តីបញ្ជាក់ថា លោកបានជំរុញឱ្យក្រុមការងារចំពោះកិច្ច ពិនិត្យលទ្ធភាពដំណើរការកម្មវិធីបណ្ដុះបណ្ដាលចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពកូនខ្មែរឱ្យកាន់តែខ្ពស់ត្រដែតលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគឺ មនុស្ស ផ្លូវ ភ្លើង ទឹក។
រដ្ឋាភិបាល បានកៀគរទុនដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។ ការស្ថាបនាផ្លូវ ៣៤ ខ្សែនៅខេត្តព្រះសីហនុដែលប្រើប្រាស់ថវិកាជាតិរយលានដុល្លារ និងគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ដែលកំពុងអនុវត្តនៅក្រុងសៀមរាប។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានប្រកាសពីគម្រោងទិញ និងស្នើសុំគ្រឿងចក្រទំនើបៗពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត