ព័ត៌មានជាតិ
ក្រសួងដែនដីសម្រេចការចុះបញ្ជីបានចំនួនជិត ១៧ម៉ឺនក្បាលដី នៅឆមាសទី១ឆ្នាំនេះ
គិតត្រឹមឆមាសទី ១ឆ្នាំ ២០២២នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីបំបែកក្បាលដីបានចំនួន ១៦៩ ២៦៧ ក្បាលដី ស្មើនឹង ២,៤២ភាគរយ ក្នុងនោះ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១៦៧ ៨២១ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបានចំនួន១៤៤៦ក្បាលដី។ នេះបើតាមការបញ្ជាក់របស់លោក លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងរៀបចំដែនដី ព្រឹកថ្ងៃទី ២៤ ខែ សីហា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» លោក ថេង ច័ន្ធសង្វារ បានបញ្ជាក់ថា គិតចាប់ពីផ្តើមអនុវត្តដល់ឆមាសទី១ឆ្នាំ ២០២២ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសម្រេចបាន ៦៥៨ ៤៥៧ ៨បណ្ណ ស្មើនឹង ៩៤,០៦ភាគរយ នៃក្បាលដី ប៉ាន់ស្មានសរុប ៧លានក្បាលដី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ