ព័ត៌មានជាតិ
ទឹកស្ទឹងសែនស្រកចុះក្រោមកម្រិតប្រុងប្រយ័ត្ន បន្ទាប់ពីជន់លិចស្រូវពលរដ្ឋជាង ៣ ពាន់ហិកតា
ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋានផ្ទះសម្បែង និងដំណាំស្រូវរបស់ប្រជាពលរដ្ឋជាច្រើន នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពេលនេះស្ថានភាពទឹកបានស្រកចុះវិញក្រោមកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។

កម្ពស់ទឹកស្ទឹងសែននៅស្ថានីយកំពង់ធំមានកម្ពស់ ១៣,៤០ ម៉ែត្រ នៅថ្ងៃទី ២៤ ខែសីហា ២០២២នេះ ដែលជាកម្រិតស្ថិតក្រោមឱ្យមានការប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ)។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ សីហានេះថា ជំនន់ទឹកភ្លៀងដែលនៅលិចយូរជាងគេគឺនៅស្ទឹងសែន ខេត្តកំពង់ធំ ដោយសារទឹកដែលឡើងមកគឺឈានដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្នជាពិសេសនៅចំណុចក្រុងស្ទឹងសែន។

លោកថាពេលដែលកម្ពស់ទឹកឡើងមកដល់លើសពីកម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្នគឺវាបានហូរចូលទៅតំបន់ទំនាបនានា ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ឬផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋខ្លះ និងផ្ទៃដីបង្កបង្កើនផលខ្លះ។
នៅកំឡុងពេលប៉ុន្មានថ្ងៃនេះទឹកចាប់ផ្ដើមស្រកចុះវិញមកកម្រិតនៅក្រោមការប្រកាសឱ្យមានការប្រុងប្រយ័ត្ន ខណៈកន្លែងទំនាបខ្លះ ទឹកដែលចូលទៅមិនអាចហូរចេញមកវិញបាន។

ដំណាំស្រូវចំនួន ៣ ៦០០ ហិកតា រងការបំផ្លាញទាំងស្រុងដោយសារជំនន់ទឹកភ្លៀងនៅក្រុងស្ទឹងសែន ប៉ុន្មានថ្ងៃមកនេះ ខណៈដំណាំស្រូវជាង ១ ម៉ឺនហិកតា ទៀត (១ ១០០០) រងផលប៉ះពាល់តែមិនខូចខាតនោះទេ៕
អត្ថបទ៖ ឈាង មករា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម