ព័ត៌មានជាតិ
បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឆ្នោត) ឃាត់ខ្លួនបុរសម្នាក់
លោកស្នងការនគរបាលខេត្ត បានចុះបង្ក្រាបល្បែងស៊ីខុសច្បាប់ ក្រោមការស្រាវជ្រាវ បានបុរសម្នាក់ ករណី(ឆ្នោតយួន) នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង កាលពីល្ងាចថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២០។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចែម វេហា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងរួមមាន៖ ក្រដាសកត់លេខឆ្នោត ១១ សន្លឹក, សៀវភៅកត់លេខឆ្នោត ១ ក្បាល, ស៊ីមីពណ៌ខ្មៅ ០១, ប្រាក់រៀលចំនួន ១៥៩,៧៥០០៛ (មួយលានប្រាំសែនប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀលគត់), ទូរស័ព្ទ ១ គ្រឿង, ប៉ិច ០៣ ដើម, ហ្វឺតទឹកពណ៌លឿង១ ដើម, បន្ទាត់ជ័រ១,កាស្យូម៉ាកCASIOពណ៌ខ្មៅ ១, ម៉ាស៊ីនឆ្នោតកីឡាជាតិពណ៌ខ្មៅ ១ និងកាបូបស្ពាយចំហៀង ១ ។ ករណីនេះ កម្លាំងយើងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ