Connect with us

ព័ត៌មានជាតិ

វិវាទដីធ្លីរ៉ាំរ៉ៃធំៗ ៥ ករណី ត្រូវបានក្រសួងដែនដី ដោះស្រាយបញ្ចប់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ

បានផុស

នៅ

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់នូវវិវាទដីធ្លីរ៉ាំរ៉ៃធំៗ ចំនួន ៥ ករណី។

លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នាព្រឹកថ្ងៃទី ២៤ ខែសីហានេះថា ការដោះស្រាយវិវាទដីធ្លីបានឈរលើមូលដ្ឋាន នៃការសម្រុះសម្រួលតាមរយៈយន្ដការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដី និងក្រុមដោះស្រាយវិវាទដីធ្លីរបស់ក្រសួង និងក្រុមការងារដោះស្រាយវិវាទដីធ្លីចល័ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បានទទួលបណ្ដឹងសរុប ៥,៨៥៣ករណី ហើយដោះស្រា​យបញ្ចប់នីតិវិធីចំនួន ៣,៦២០ករណី និងកំពុងដោះស្រាយចំនួន ៣, ៣៨៩ករណី។ ក្នុងនោះ គិតពីចាប់ផ្ដើមអនុវត្តដល់ខែមិថុនា ឆ្នាំ ២០២២ បានទទួលបណ្ដឹងសរុបចំនួន ១៤,៣០ករណី ហើយដោះស្រាយបញ្ចប់នីតិវិធីចំនួន ១០,៩១៩ករណី និងកំពុងដោះស្រាយ ៣,៣៨៩ករណី។

ជាមួយគ្នានេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃចំនួន ៥ករណី រួមមាន៖

១. បានដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងសម្បទានដីសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅខេត្តកោះកុង ឧត្ដរ​មានជ័យ ព្រះវិហារ និងខេត្តកំពង់ស្ពឺ ចំនួន ២,៥២៤គ្រួសារ លើផ្ទៃដីសរុបទំហំ ៥,៣៦១,៥០ហិកតា និងថវិកាចំនួន ២,១៦៥,៥០០ដុល្លារអាមេរិក។ ២. បាននិងកំពុងដោះស្រាយផលប៉ះពាល់ពីគម្រោងរបស់ក្រុមហ៊ុន Union ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកបូទុមសាគរ ខេត្តកោះកុង ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ១,៣៣៣គ្រួសារ។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ១,២៣១គ្រួសារ ស្មើនឹង ៩២ភាគរយ បានទទួលយកការដោះស្រាយរួច នូវផ្ទៃដីទំហំ ១,៧៥៨,៥ហិកតា និងថវិកាសរុប ១,៤៣១,០០០ដុល្លារ។

៣. អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ការបង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ទទួលបានលទ្ធផលដូចជា៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១៥,០០២ គ្រួសារ ស្មើនឹង ៦៣,១៩០,៨០ហិកតា, បានកប់គ្រាប់ត្នោតចំនួន ៣៤៣,៤០០គ្រាប់, ដើមត្នោត ១៣៩ដើម, ដើមច្រកែង ២០០ដើម, ដើមរាំង ១៩,០១៣ដើម, ដើមឬស្សី ១៣,៧០៩ដើម, ដើមផ្ទោល ២០០ដើម, ដើមរំដេញ ៦,៩៣៤ដើម, ដើមសណ្ដាន់ ៣,៤៨៥ដើម, ដើមត្រស់ ៧៦៤ដើម, ដើមអញ្ចាញ ១៥៦ដើម, ដើមផ្គាំ ៦៥០ដើម, ដើមថ្លើមអណ្ដើក ៣៥៦ដើម, ដើម្បបបួយ ១៥០ ដើម, ដើមខ្នាយមាន់ ៣៥០ដើម, ដើមកន្សែង ២០០ដើម, និងដើមផ្សេងៗ ៩,៥០០ដើម។

៤. អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ដីទំហំ ២៤,៩៤០ហិកតា ៦២អា និង ៩៧សង់ទីអា ស្ថិតនៅតំបន់ជុំវិញទន្លេសាប ត្រូវបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋសរុប ១៧,៣៤៩គ្រួសារ។ ក្នុងនោះ ផ្ដល់សិទ្ធិជាកម្មសិទ្ធិនូវផ្ទៃដីទំហំ ១១,២៥៥ហិកតា ៩២អា និង ៩០ សង់ទីអា ជូនប្រជាពលរដ្ឋ ១២,០៤១ គ្រួសារ និងផ្ដល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលទំហំ ១៣,៦៨៥ហិកតា ៣៣អា និង ៦៨សង់ទីអា ជូនប្រជាពលរដ្ឋ ៥,៣០៨គ្រួសារ។

៥. ករណីវិវាទដីធ្លីនៅលើកោះរ៉ុង ត្រូវបានដោះស្រាយដោយធ្វើប្រទានកម្មជាកម្មសិទ្ធិនូវផ្ទៃដីទំហំ ៥២៨,៣៧ហិកតា ជូនប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុងចំនួន ២៩៨គ្រួសារ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម