ព័ត៌មានជាតិ
អង្គការ ឆឺជី ប្រគល់សម្ភារៈមួយចំនួនជូនដល់សមាគម TYDA ដើម្បីបន្តរួមចំណែកក្នុងសកម្មភាពមនុស្សធម៌
លោក ហ៊ុន ម៉ា ណែ ត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្ដេច តេជោ (TYDA) បានថ្លែងអំណរគុណ ដល់អង្គការ ឆឺជី បានជួយជាសម្ភារៈ គ្រឿងឧបភោគបរិភោគតាមរយៈសមាគម ដែលកន្លងមកអង្គការ ឆឺជី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនតាមរយៈសមាគមដើម្បីផ្ដល់លទ្ធភាព និងកិច្ចសហការមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅក្នុងការព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

លោក Hsieh Ming Hsuan ប្រធានអង្គការ ឆឺជី បានថ្លែងថា ដោយបានមើលឃើញពីទស្សនវិស័យនូវសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ លោកបានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌ និងបន្តស្វែងរកជំនួយបន្ថែមទៀត ដើម្បីយកមកប្រគល់ជូនតាមរយៈសមាគម សម្រាប់ជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋ នៅទូទាំងប្រទេស តាមរយៈការផ្ដល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។



សូមបញ្ជាក់ថា ការប្រគល់សម្ភារៈរបស់អង្គការឆឺជី ប្រគល់ជូនសមាគម TYDA រួមមាន អង្ករ ចំនួន១,១០០ តោន ប្រេងឆាចំនួន ៥៧,២០០ដប ថង់បរិស្ថានចំនួន២៥,០០០ ថង់ នំប៉័ង ចំនួន២៥,០០០ ដើម ទឹកសណ្តែកចំនួន២៦,៦៤០ ដប ដែលពិធីប្រគល់-ទទួលសម្ភារៈនេះ ស្ថិតក្រោមវត្តមានរបស់លោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០៕

អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ