ព័ត៌មានជាតិ
ស្ថានទូតថៃប្រចាំកម្ពុជា និងក្រុមឯកជនជាង ៣០ ផ្តល់សម្ភារៈបរិក្ខារដល់សាលាវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឈើទាល
ឯកអគ្គរដ្ឋទូតថៃប្រចាំព្រះរាជាណចក្រកម្ពុជារួមជាមួយក្រុមហ៊ុនជនចំនួន ៣៣ ធ្វើទស្សនកិច្ចនៅសាលាវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឈើទាល។
ក្នុងឱកាសនោះលោក សាន វឌ្ឍនា អនុរដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សកម្មភាពនេះ គឺជាការស្វែងយល់ពីដំណើរសកម្មភាព និងវឌ្ឍនៈភាព នៃការបង្រៀន និងរៀនរួមជាមួយការគ្រប់គ្រងរបស់សាលាផងដែរ។

ការផ្តល់នូវសម្ភារៈបរិក្ខាផ្សេងៗ របស់ស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនឯកជនទាំង៣៣ របស់ប្រទសថៃ ធ្វើអាជីវកម្មនៅកម្ពុជា គឺជាទំនួលខុសត្រូវសាជីវកម្មនៃក្រុមហ៊ុននីមួយៗជួយដល់វិទ្យាស្ថានក៏ដូចជាការចែករំលែកដល់សាលារៀនផ្សេងទៀតក្នុងតំបន់ផងដែរ។
បើទោះបីជាយ៉ាងនេះក្តីក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់ ដល់ឯកអគ្គរដ្ឋថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងធុរៈជន សហគ្រិន របស់ប្រទេសថៃ ដែលបានផ្តល់ជាសម្ភារៈទាំងអសនេះ ហើយនេះជាចំណងនៃការទំនាក់ទំនងកាន់តែស្អិតរមួតរវាង វិស័យអប់រំរបស់កម្ពុជា មួយជាមួយព្រះរាជាណាចក្រថៃ ដែលបានជួយឧបត្ថម្ភ ទាំងនៅសាលាវិទ្យាស្ថានពហុបច្ចេក ទេសកំពង់ឈើទាល និងសាលាពហុបច្ចេកទេសខេត្តកំពង់ស្ពឺផងដែរ។

ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរដ្ឋទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងដែរថា ព្រះមហាក្សត្រិយ៍ចក្រីស៊ិរិនថន ទ្រង់មានព្រះរាជតម្រិះព្រះរាជទានដល់ប្រទេសកម្ពុជាលើវិស័យអប់រំនៅឆ្នាំ ២០០១ ដោយចាប់ផ្តើមដំណើរការពីវិទ្យាល័យកំពង់ឈើទាល ដោយបន្ទាប់មកបានលើក្លាយជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដែលជាកន្លែងផ្តល់ចំណេះដឹងសម្រាប់ យុវជននៅក្នុងខេត្តកំពង់ធំ និងសម្រាប់អ្នកដែលនៅបណ្តាខេត្តជិតៗនេះ រួមទាំងយុវជនដែលខ្វះខាតថវិកា និងគ្មានឱកាសក្នុងការសិក្សានៅរាជធានី។

លោកបណ្ឌិត ប៉ិច សៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឈើទាល បញ្ជាក់ផងដែរថា សាលាពុហុបច្ចេកទេសបច្ចុប្បន្ន មានសិស្សនិសិត្សសរុបជាង១២០០នាក់ កំពុងសិក្សាលើផ្នែកចំណេះដឹងទូទៅ និងផ្នែកជំនាញបច្ចេកទេស មានផ្នែកកសិកម្ម អគ្គិសនី ការចិញ្ចឹមសត្វ អេឡិចត្រូនិក និងផ្នែកផ្សេងៗទៀតផងដែរ។
លោកបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ អាចធ្វើការបណ្តុះបណ្តាលសិស្សនិស្សិត សរុបអាចបានចំនួន ៣០០០នាក់ក្នុងករណីដែលអាចបើកឲ្យគ្រប់កម្រឹត និងគ្រប់ជំនាញ៕

អត្ថបទ៖ ឈាង មករា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់