Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីន​ និងសភាពាណិជ្ជកម្ម​សហគមន៍អឺរ៉ុប​ប្រចាំនៅកម្ពុជា​ ចុះអនុស្សរណៈ​នៃការយោគយល់គ្នា ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២៤ ខែសីហា ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសភាពាណិជ្ជកម្ម​សហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ បានធ្វើឡើងគឺដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឲ្យមានការចូលរួមពីគ្រប់ភាគី ក្នុងដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងបញ្ចប់ការលំបាក និងការភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មសហគមន៍​អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Tassilo Brinzer ជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ក្នុងការចូលរួមប្រកបដោយទឹកចិត្តសប្បុរសដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដើម្បីផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹម។

លោកទេសរដ្ឋមន្រ្តី ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងផ្តល់នូវភាពជោគជ័យ និងបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលនាំទៅរកភាពជាដៃគូកាន់តែធំ ទូលំទូលាយ និងស៊ីជម្រៅ ក៏ដូចជានាំឲ្យកម្ពុជា និងអឺរ៉ុបកាន់តែជិតស្និទ្ធជាមួយគ្នា និងជំរុញទំនាក់ទំនងទ្វេភាគី ហើយសភាពាណិជ្ជកម្មអឺរ៉ុប នឹងជាចំណែកមួយក្នុងការបង្កើតបរិយាកាសចាំបាច់សម្រាប់វិស័យឯកជន ក្នុងការចូលរួមយ៉ាងពេញលេញ និងជោគជ័យសម្រាប់សកម្មភាពមីនកម្ពុជា។

លោក Tassilo Brinzer បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់វិស័យមីននៅកម្ពុជា ក្រោមការសម្របសម្រួល និងដឹកនាំរបស់អាជ្ញាធរមីន រយៈពេល ៣០ឆ្នាំកន្លងមកនេះ។

លោកបានបន្តលើកឡើងថា EuroCham នឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជម្រុញឲ្យមានការចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ពីបណ្ដាសមាជិក និងក្រុមហ៊ុនទាំងអស់ក្រោមការសម្របសម្រួលរបស់ EuroCham តាមរយៈការរៀបចំរាត្រីសមោសរ និងកម្មវិធីផ្សេងៗជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១១ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម