Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តជួយគាំទ្របន្ថែមដល់វិស័យTVET

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ​បច្ចេកទេសចម្រុះសម្រាប់​វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TWG-TVET) បានស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តជួយគាំទ្របន្ថែមទៀតដល់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្សក្នុងវិស័យនេះកាន់តែមានច្រើន និងប្រកបដោយ​គុណភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំលើកទី៥ របស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែសីហា នៅសាលប្រជុំមជ្ឈមណ្ឌល ស្រាវជ្រាវអភិវឌ្ឍ និងនវានុវត្ត ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា​ ការងារដែលឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តជួយគាំទ្ររួមមាន​ការអនុវត្តគោលនយោបាយជាតិ​ស្តីពី​ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥,។ ការអភិវឌ្ឍច្បាប់ TVET​។ ការធ្វើឌីជីថលូបនីយកម្មវិស័យ TVETឱ្យស្របតាមតម្រូវការប្រើប្រាស់ទាំងគ្រឹះស្ថាន TVET វិស័យ​ឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ និងជួយគាំទ្រថវិកា និងបច្ចេកទេសក្នុងការរៀប​ចំសន្និសិទTVET ក្នុងតំបន់ ASEAN ដែលនឹងរៀបចំឡើងនៅកម្ពុជា នៅចុងឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីបានលើកពីបានសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍជំ​នាញ​នៅ​កម្ពុជា​ដែលធ្វើឱ្យក្រសួងសម្រេចបានក្នុងការបន្តអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-​២០២៥​ ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាព​ប្រកួត​ប្រជែងខ្ពស់” ការបន្តអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលផ្អែកលើសមត្ថភាពការពង្រឹង​សមត្ថភាពគ្រូបច្ចេកទេស ការពង្រឹង​និងជំរុញការអនុវត្តភាពជាដៃគូរវាងគ្រឹះស្ថានអប់​រំបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយវិស័យឯកជនចំនួន​៦ខេត្ត ដែលមានការចូលរួម​ពីវិស័យ​ឯកជន ក្រុមហ៊ុន សហគ្រាស ធនាគារ យាន្តដ្ឋាន ការដ្ឋានសាងសង់ និងសណ្ឋាគារជាដើម ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយឬតាមអនឡាញ ដែលគ្រឹះស្ថាន អ.ប.វ. កំពុងប្រើប្រាស់សរុបចំនួន ៦០សម្រាប់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ, គ្រូបច្ចេកទេសចំនួន ១៥០០ នាក់បានប្រើប្រាស់, សិក្ខាកាម សិស្ស និស្សិតចំនួន១០០ ០០០ នាក់ បានចូលរៀនក្នុងប្រព័ន្ធជាតិ, មាតិកាមេរៀននិងវីដេអូមេរៀនចំនួន ៤ ៥០០ ត្រូវបានបញ្ចូលក្នុងប្រព័ន្ធជាតិ និងចំនួនអ្នកទាញ​យក​កម្មវិធី TVET E-Learningដាក់ក្នុងថេប្លេត ឬស្មាតហ្វូនសរុបប្រមាណ ២០ ០០០នាក។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងនោះបានរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈ ១ (C1) ពិសេសចំនួន ៦៥០០នាក់ នៅឆ្នាំ២០២១ ហើយក៏បានកំពុងផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈ១ (C1) ពិសេសសម្រាប់ឆ្នាំ២០២២បន្តទៀតលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ រួមមាន៖ វិស័យសំណង់​ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ច ព័ត៌មានវិទ្យា និងទេសចរណ៍ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគតចំនួន ៧៥០០នាក់ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC),សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

លោកស្រី Nadia Ottiger នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស(SDC) និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុម TWG-TVETបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំដែលបានសម្រេចលទ្ធផលយ៉ាងច្រើនគួរឱ្យមោទនភាពនិងសន្យាបន្តជួយគាំទ្របន្តទៀតដល់វិស័យ TVET។

គួរបញ្ជាក់ថាកិច្ចប្រជុំមានគោលបំណងសំខាន់ចំនួន ៣ គឺ ទី១-ការធ្វើរបាយការណ៍វឌ្ឍនភាពលើការងារអាទិភាពវិស័យ អ.ប.វ. ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយផ្តោតលើសេចក្តីព្រាងនៃការអភិវឌ្ឍច្បាប់ស្តីពី អ.ប.វ.ការបង្កើតប្រព័ន្ធឌីជីថល​បនីយកម្មវិស័យ អ.ប.វ. (ប្រព័ន្ធជាតិ អ.ប.វ. ពីចម្ងាយឬតាមអនឡាញ (TVET E-Learning),ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយ ឬតាមអនឡាញ (E-RPL), ប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថាន អ.ប.វ. (School Management System)), ការងារអាទិភាពឆ្នាំ២០២២, និងផែនការថវិកាវិស័យ អ.ប.វ. ឆ្នាំ២០២៣ ការធ្វើបច្ចុប្បន្នភាពគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ ទី២.ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការគាំទ្រក្នុងវិស័យ អ.ប.វ. របស់ដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ ទី៣.គោលការណ៍ណែនាំសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួមគ្នាស្តីពី អ.ប.វ. ឆ្នាំ២០២១-២០២២ និងការកំណត់សូចនាករតាមដានរួមគ្នាស្តីពី អ.ប.វ. ឆ្នាំ២០២៤-២០២៨៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៥៧ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម